Ronaldo អាចទៅ PSG

0
953

ក្នុងប៉ុន្មានថ្ងៃនេះ ការពិភក្សាអំពីអនាគតរបស់កីឡាករ Cristiano Ronaldo កំពុងក្លាយជាប្រធានបទកាន់តែក្តៅ។ ប្រភពជាច្រើនជឿជាក់ថាក្រុមសេះបង្កង់ Juventus ត្រៀមខ្លួនជាស្រេចលក់ចេញកំពូលតារាឆ្នើមព័រទុយហ្កាល់រូបនេះ នៅរដូវកាលដោះដូរនារដូវក្តៅឆ្នាំក្រោយ ហើយភ្លាមៗនោះមានក្លឹបធំៗជាច្រើន បានចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធរូបនេះ។

គិតត្រឹមម្សិលមិញ (ម៉ោងក្នុងស្រុក) ក្រុមបារីស PSG គឺជាក្រុមថ្មីបំផុតដែលបានបង្ហាញចំណាប់អារម្មណ៍លើរ៉ូណាល់ដូ។ ដូច្នោះហើយនាយកកីឡានៃក្រុមនេះលោក Leonardo បាននិយាយថាមិនច្រានចោលលទ្ធភាពដែល CR7 នឹងទៅ PSG នោះទេ នៅក្នុងបាល់ទាត់អ្វីៗអាចកើតឡើង៕