Real និង Barcelona កំពុងប្រជែងដណ្ដើមយក ខ្សែប្រយុទ្ធ Cavani

0
684

ខ្សែប្រយុទ្ធ Edinson Cavani កំពុងក្លាយជាគោលដៅរបស់ក្លិបយក្សអេស្ប៉ាញចំនួន ២ គឺ Real Madrid និង Barca ។

កីឡាករជម្រើសជាតិអ៊ុយរូហ្គាយគឺជាខ្សែប្រយុទ្ធលេខ ១ របស់ PSG ដែលរកបាន ២០០ គ្រាប់ក្នុងចំណោម ៣០១ ប្រកួត។ ខ្សែប្រយុទ្ធរូបនេះទើបតែចាកចេញពីក្រុមបាល់ទាត់បារាំងកាលពីខែឧសភាមុន បន្ទាប់ពីមិនអាចបន្តកុងត្រាថ្មីបាន។

Cavani នៅតែជាខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់ ហើយប្រសិនបើក្លឹបណាអាចទាក់ទាញគាត់បាន គឺមិនចាំបាច់ចំណាយទៅលើថ្លៃផ្ទេរសូម្បីតែមួយសន មានក្លឹបធំៗជាច្រើនបានលោតចូលមកប្រកួតប្រជែងដូចជា Juventus, Roma, Gremio, Benfica និងAtlético Madrid ។

នាពេលថ្មីៗនេះ Real Madrid ក៏បានលោតចូលក្នុងការប្រកួតប្រជែងនេះដែរ។ ក្រុមអធិរាជសមិនទាន់បាននាំយកកីឡាករថ្មីណាមួយមកកាន់ក្លឹបនៅក្នុងការផ្ទេរនារដូវក្តៅឆ្នាំ ២០២០ នេះនៅឡើយទេ បើទោះបីជាក្លឹបបានបញ្ចេញនូវកីឡាករ​វាយប្រហារជួរមុខដូចជា Gareth Bale និង James Rodriguez ក៏ដោយ៕