Ronaldo ប្រើវិធីសាស្រ្តមួយនេះ ដើម្បីធ្វើឲ្យខ្លួនរត់លឿនជាងមុន

0
1078

បើតាមកាសែត The Sun បានឲ្យដឹងថា Cristiano Ronaldo នឹងដូរបាតស្បែកជើងរបស់ខ្លួនដើម្បីឲ្យល្បឿននៃការរត់លឿនជាងមុន។

តារាវ័យ៣៤ឆ្នាំរូបនេះនឹងប្រើបាតស្បែកជើងដូចទៅនឹងបាតស្បែកជើងរបស់កីឡាករបាល់អោប។ ជាក់ស្ដែង បាតស្បែកជើងរបស់កីឡាករបាល់អោបមានវីសចំនួន៨គ្រាប់ ចំណែកបាតស្បែកជើងរបស់កីឡាករបាល់ទាត់មានចំនួនតែ៦គ្រាប់ប៉ុណ្ណោះ។ ការប្រើបាតស្បែកជើងមានវីស៨គ្រាប់បែបនេះធ្វើឲ្យកីឡាករ​រត់បានលឿនជាងមុន និងងាយស្រួលក្នុងការបត់បែន។

គួរបញ្ជាក់ដែរថា មានខ្សែប្រយុទ្ធរបស់ក្លិប Montpellier នៅ League 1 បានប្រើរួចមកហើយគឺកីឡាករ Andy Delort ដែលបានជាប់កំណត់ត្រាកីឡាកររត់លឿនជាងគេប្រចាំលីគកំពូលបារាំង រដូវកាលនេះ ដោយរត់ដល់ល្បឿន ៣៦.៨ គីឡូម៉ែត្រក្នុង១ម៉ោង។

បើទោះជាមានវ័យ៣៤ឆ្នាំហើយក៏ដោយក៏ Cristiano Ronaldo នៅតែអាចប្រើល្បឿនបានលឿនគួរសម ពោលគឺអាចបោះបាល់រត់កាត់គូរប្រកួតបានមិនតិចដងនោះទេ។ ក្នុងការដូរបាតស្បែកជើងដែលដូចគ្នាទៅនឹងបាតស្បែកជើងរបស់កីឡាករបាល់អោបនោះនឹងធ្វើឲ្យ Ronaldo មានភាពងាយស្រួលជាងមុនក្នុងការបង្កើតឱកាស និងរកគ្រាប់បាល់ឲ្យ Juventus បន្ថែមទៀត៕