Ronaldo ​ហៅ​ Georgina ​ជា​ស្រី​ស្អាត​បំផុត​ និង​ចង់​រៀបការ​ជាមួយ

0
592

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​សរសើរ​សង្សារ​របស់​​ខ្លួន ​Georgina ​ថា​ជា​ស្រី​ស្អាត​ជាង​គេ​នៅ​លើ​លោក​នេះ ​ក្រោយ​ពី​ឃើញ​នាង​បង្ហោះ​វីដេអូ​ស្លៀក Bikini ​និង​របៀប​ហាត់​ប្រាណ​របស់​ខ្លួន​។

Georgina ​ដែល​ជា​សង្សារ​យូរ​ឆ្នាំ​មក​ហើយ​របស់ Ronaldo ​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង។ ​ជាមួយ​សម្រស់​យ៉ាង​ស្រស់​ស្អាត ​និង​ការ​បង្រៀន​របៀប​ហាត់​យក​គូថ​ស្អាត​របស់​នាង ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ​ដោយ​ក្នុង​ចំណោម​អ្នក​គាំទ្រ​ទាំង​អស់​នោះ ​ក៏​មាន Ronaldo ​ដែល​ជា​សង្សារ​ម្នាក់​ផង​ដែរ ដែល​តែងតែ​សរសើរ​នាង។

​កីឡាករ​លេង​ឱ្យ​ក្លឹប Juventus ​ខាង​លើ ​បាន​ហៅ Georgina ​ថា​ជា​ស្រី​ស្អាត​ជាង​គេ​នៅ​លើ​លោក​នេះ។ ​ដោយ​ចាត់​ទុក​ការ​បាន​រួម​រស់​ជាមួយ​នាង​គឺ​ជា​រឿង​អស្ចារ្យ ​ជាង​ការ​រក​បាន​គ្រាប់​បាល់​ល្អ​បំផុត​ក្នុង​អាជីព​បាល់ទាត់​ទៅ​ទៀត។ ខណៈ​ដែល​ថ្ងៃ​អនាគត Ronaldo ​ចង់​មាន​បំណង​សម្រេច​តាម​ចាស់​ទុំ ​រៀប​ការ​ជាមួយ Georgina ​ផង​ដែរ ព្រោះ​នាង​ជា​កូន​ប្រសារ​ដែល​ម្ដាយ​អតីត​កីឡាករ Real Madrid ​រូប​នេះ ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង៕​