Dortmund ប្រជែង​ឈ្នះ Man Utd នាំ​យក​យុវជន​លេចធ្លោ Jude Bellingham ពី​ក្លិប Birmingham

0
792

​ក្លិប​បាល់ទាត់​អាល្លឺម៉ង់ Borussia Dortmund បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​ ក្នុង​ការ​នាំ​យក​កីឡាករ​លេចធ្លោ Jude Bellingham ដែលជា​គោលដៅ​របស់ Manchester United ទៅកាន់​ក្រប​ខណ្ឌ Bundesliga ជា​ផ្លូវការ​ចាប់ពី​រដូវ​កាល​២០២០/២០២១​។

ខ្សែបម្រើ​វ័យ ​១៧​ឆ្នាំ​ខាង​លើ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​ធ្វើ​តេស្ត​ពិនិត្យ​សុខភាព​ដោយ​ជោគជ័យ​នៅ​ប្រទេស​អាល្លឺម៉ង់​ អម​ជាមួយ​ការ​ចុះ​កិច្ច​សន្យា​រយៈពេល​វែង​ ខណៈ​ថ្លៃឈ្នួល​ដំបូង​ប្រមាណ​ ​២៥​លាន​ផោន​។​ ​គួរឲ្យ​ដឹង​ថា Jude Bellingham ចាប់ផ្ដើម​បង្ហាញខ្លួន​ជា​លើកដំបូង​ក្នុង​ឆ្នាំ​២០១៦​ ជាមួយ Birmingham មុន​ពេល​ដែល​រូបគេ​បាន​ក្លាយ​ជាទី​ចំណាប់អារម្មណ៍​ ពី​ក្លិប​ធំ​ជាច្រើន​នៅ​តំបន់​អឺរ៉ុប​ រួម​ទាំង​ក្លិប​ធំ​ៗ​មួយ​ចំនួន​នៃ​ក្រប​ខណ្ឌ English Premier League ដូចជា Manchester United និង Chelsea ជាដើម​។​ ​គួរឲ្យ​ដឹង​ថា​ មុននឹង​ឈាន​ដល់​ការ​ចុះ​កិច្ចព្រមព្រៀង​នេះ Jude Bellingham ​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាន​ទៅ​ទស្សនកិច្ច​ទៅកាន់​ក្លិប​នីមួយៗ​ដែល​ចាប់អារម្មណ៍​ទៅលើ​គេ ​ប៉ុន្តែ​ចុងក្រោយ Borussia Dortmund គឺជា​គោលដៅ​បន្ទាប់​សម្រាប់​រូបគេ​ ក្នុង​ការ​ប្រកួតប្រជែង​សម្រាប់​រដូវ​កាល​បន្ទាប់​៕