តើ​កីឡាករ​ត្រូវលេងឲ្យបានចំនួន ៥ប្រកួតយ៉ាងតិចទើបទទួលបាន​មេដាយ​កិត្តិយសពី PL

0
540

ក្រុម​គ្រង​តំណែង​ជើងឯក Liverpool នឹង​ត្រូវ​បាន​ប្រគល់​មេដាយ​កិត្តិយស និង​ទទួល​បាន​ឱកាស​លើក​ពាន Premier League នៅ​យប់​ថ្ងៃ​ពុធ​នេះ។

ហង្សក្រហម​នឹង​ទទួល​បាន​​ការ​ផ្ដល់​មេដាយ​ចំនួន​៤០​ពី Premier League ទៅ​កាន់​កីឡាករ​និង​បុគ្គលិក​របស់​ពួក​គេ។ សម្រាប់​កីឡាករ​ទាំង​២៣​នាក់​ដែល​មាន​សិទ្ធិ​ទទួល​បាន​មេដាយ លុះ​ត្រា​តែ​ពួក​គេ​​បាន​បង្ហាញ​ខ្លួន​​ចាប់​ពី​៥​ប្រកួត​ឡើង​ទៅ​ក្នុង​លីគ។

ក្នុង​ចំណោម​កីឡាករ​ទាំង​អស់ មាន​តែ​កីឡាករ​ម្នាក់​គត់​គឺ Curtis Jones មិន​ទាន់​លេង​គ្រប់​ចំនួន​ប្រកួត​ដែល​អាច​ទទួល​បាន​មេដាយ។ កីឡាករ​វ័យ​១៩​ឆ្នាំ​សញ្ជាតិ​អង់គ្លេស​ត្រូវ​ការ​លេង​តែ​១​ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​មាន​មុខ​បាន​មេដាយ​នឹង​គេ ខណៈ​លីគ​សល់​២​ប្រកួត​ទៀត៕