ក្រោយពេល Ciro Immobile រកបាន១គ្រាប់បន្ថែមទៀតទល់នឹងក្រុម Cagliari សរុបរូបគេរកបាន ៣១ គ្រាប់ (Top Scorer) ជួយឲ្យក្រុម Lazio មាន ៧២ ពិន្ទុនៅលេខ៤ អាចធានាបានកៅអីស្វ័យប្រវត្តិចូលលេងពានអឺរ៉ុប ក្នុងប្រវត្តិសាស្រ្តក្លឹប ក្រោយរង់ចាំអស់ជាង ១៣ ឆ្នាំ។
បើគិតតាំងពីលីគកំពូលអ៊ីតាលី បើកឡើងវិញ Cristiano Ronaldo រកបាន ៩គ្រាប់ សរុបគ្រាប់បាល់ ៣០គ្រាប់ នៅឈរលេខ ២ កំពុងប្រជែងស្បែកជើងមាស Serie A ។
ចំណែកក្រុមខ្សោយ Udinese អាចលេងឈ្នះ Juventus លទ្ធផលឈ្នះ ២-១ លើកដំបូងបំផុតនៅក្នុងកីឡដ្ឋានខ្លួនឯង គិតតាំងពីឆ្នាំ ២០១០ មក។ Juventus ដែលរកបាន១គ្រាប់ដោយ Matthijs De Ligt ធ្វើបានកំណត់ត្រាផ្ទាល់ខ្លួនមួយដែរ ពោលគឺ ជាខ្សែការពារ ដែលអាចស៊ុតបញ្ចូលទី ក្នុងប្រអប់ក៏បាន ក្រៅប្រអប់ក៏បាន ដែលជាស្ថិតិល្អជាងគេ បើធៀបនឹងខ្សែការពារដទៃនៅ Serie A រដូវកាលនេះ។
ចំណែកលទ្ធផលចាញ់បែបនេះធ្វើឲ្យ Juventus ពន្យារពេលលើកពានសិន ចាំដល់ថ្ងៃអាទិត្យ ពេលប៉ះក្រុម Sampdoria បើឈ្នះអាចលើកពានតែម្ដង។
បច្ចុប្បន្ន Juventus មាន ៨០ ពិន្ទុលើស ៦ពិន្ទុពីក្រុមលេខ ២ Atalanta ឯលីគនៅសល់ ៣ ប្រកួតទៀតនឹងបិទបញ្ចប់រដូវកាល ៕