Ronaldo ​ចេញ​ទៅ ​ស្ទើរ​តែ​គ្មាន​ប៉ះ​ពាល់​ដល់​លីគ​បន្តិច​ទេ​

0
887

ប្រធាន La Liga ​លោក Javier Tebas ​បាន​និយាយ​ថា​ការ​ចាកចេញ​របស់ Cristiano Ronaldo ​កាល​ពី​ពេល​កន្លង​ទៅ​នោះ ​គឺ​ស្ទើរ​តែ​គ្មាន​ប៉ះពាល់​ដល់​លីគ​អេស្ប៉ាញ ​បាត់​ប្រជាប្រិយភាព​អី​បន្តិច​នោះ​ទេ។

Ronaldo ​បាន​ចូល​រួម​ជាមួយ​ក្រុម Real Madrid ​កាល​ពី​ឆ្នាំ​២០០៩​កន្លង​ទៅ និង​បាន​ក្លាយ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​ឱ្យ​ក្រុម​នេះ ​ហើយ​ក៏​បាន​បង្កើត​កំណត់ត្រា​ជា​ច្រើន​នៅ La Liga ​ផង​ដែរ។ ​វត្តមាន​របស់​កីឡាករ​ព័រទុយហ្គាល់​នេះ ​បាន​ធ្វើ​ឱ្យ​ពិភព​លោក​ជជែក​មិន​ដាច់​ស្រេច​ឡើយ ​ថា​រូបគេ​ល្អ​ជាង Messi ​ឬ​យ៉ាង​ណា ត្បិត​អី​២​នាក់​នេះ ​ប្រកួត​ប្រជែង​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

​តែ​សម្រាប់​លោក Tebas ​មេ​របស់ La Liga ​វិញ ​បាន​និយាយ​ខុស​ពី​គេ​ថា​៖ “Ronaldo ​ចាកចេញ​ទៅ ​ស្ទើរ​តែ​គ្មាន​ផល​ប៉ះពាល់​មិន​ល្អ​អ្វី​ដល់ La Liga ​ឡើយ ​ព្រោះ​យើង​បាន​រៀប​ចំ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​សម្រាប់​កេរ្តិ៍ឈ្មោះ​របស់ La Liga ​ឱ្យ​នៅ​មុខ​កីឡាករ។ តែ​បើ Messi ​ចេញ​វិញ​គឺ​ជា​រឿង​ខុស​គ្នា។ Messi ​ជា​កីឡាករ​ល្អ​បំផុត​នៅ​លើ​លោក​នេះ។ យើង​សំណាង​ណាស់​ដែល​មាន​គាត់​លេង​ក្នុង​លីគ​របស់​យើង”៕