Suarez៖ ខ្ញុំ​យល់​ពី​ការ​ឈឺ​ចាប់​របស់ Messi

0
880

និយាយ​ក្នុង​សន្និសីទ​កាសែត​ក្រោយ​ការ​ប្រកួត​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ ខ្សែ​ប្រយុទ្ធ​ Luis Suarez ទីបំផុត​បាន​បញ្ចប់​ភាព​ស្ងប់ស្ងាត់​របស់​ខ្លួន ហើយ​លើក​រឿង​រ៉ាវ​ផ្សេងៗ​នៅ​ Barcelona មក​និយាយ​។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ ” ខ្ញុំ​មិន​ភ្ញាក់ផ្អើល​ទេ​ពេល​ឃើញ Messi និយាយ​បែប​នេះ​ ដោយសារ​តែ​ខ្ញុំ​ស្គាល់​គេ​ច្បាស់​ណាស់។ ខ្ញុំ​យល់​ពី​ការ​ឈឺចាប់​មួយ​នេះ។ ប្រាកដ​ណាស់ Messi មាន​អារម្មណ៍​ថា គេ​ទាត់​រូប​ខ្ញុំ​ចោល ហើយ​ខាង​ក្លឹប​ និង​ខ្ញុំ​មាន​វិធី​ច្រើន​ណាស់​ត្រូវ​និយាយ​ជាមួយ​គ្នា មិនមែន​តែ​រឿង​ចែកផ្លូវ​គ្នា​មួយ​មុខ​នេះ​ទេ “ ។

Suarez បាន​បន្ត​ថា៖ “ គ្រួសារ​របស់​ខ្ញុំ​ចង់​ឲ្យ​ខ្ញុំ​សប្បាយចិត្ត។ ដោយសារ​តែ​នៅ Barca មាន​រឿង​ប្លែកៗ​ច្រើន​ណាស់ ដូច​ជា​គេ​ដាក់​ខ្ញុំ​ឲ្យ​នៅ​ហាត់​តែ​ឯង ពេល​ដឹង​ថា​ខ្ញុំ​អត់​ត្រូវ​លេង​។ រឿង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ខក​ចិត្ត​ណាស់​ ហើយ​គ្រួសារ​ខ្ញុំ​គេ​ជំរុញ​ឲ្យ​ទៅ​លេង​នៅ Atletico ទៅ “ ។

ក្រោយ​ការ​ចាកចេញ​របស់ Suarez ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ Lionel Messi បាន​ចេញ​មុខ​ប្រតិកម្ម និង​រិះគន់​ថ្នាក់ដឹកនាំ​ក្លឹប​​ដោយ​មិន​សំចៃ​មាត់៕