Ronaldo ទទួលបានអត្ថប្រយោជន៍បន្ថែមនៅក្លឹប Juventus

0
812

ក្រុម Allianz Arena កំពុងត្រៀមចែងប្រាក់ខែសម្រាប់កិច្ចសន្យាថ្មីចាប់ពីរដូវកាល ២០២០/២១ ។ ទោះយ៉ាងណាក៏ដោយ ប្រាក់ចំណូលរបស់ Cristiano Ronaldo នឹងមិនរងផលប៉ះពាល់ពីបញ្ហានេះទេ។

យោងតាមសារព័ត៌មាន Corriere di Torino បានឱ្យដឹងថា ថ្មីៗនេះក្លឹប Juventus បានក្លាយជាក្លឹបអ៊ីតាលីដំបូងគេដែលបានកំណត់ប្រាក់ឈ្នួល ដែលបង្ហាញពីការផ្លាស់ប្តូរដើម្បីដកខ្លួនចេញពីកិច្ចព្រមព្រៀង Paul Pogba ។ ចាប់ពីរដូវកាលក្រោយ ក្រុមការពារតំណែងជើងឯក Serie A នឹងចុះកិច្ចសន្យាជាមួយប្រាក់ខែអតិបរមា ៩ លានអឺរ៉ូក្នុងមួយឆ្នាំ បានន័យថាជាមធ្យម ១៧៣,០០០ អឺរ៉ូក្នុងមួយសប្តាហ៍។

ទោះយ៉ាងណា កាសែតនេះក៏បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះនឹងមិនអនុវត្តចំពោះតារាឆ្នើម Cristiano Ronaldo ដែលជាមនុស្សពិសេសនោះទេ ទោះបី​ពេលនេះគាត់មានអាយុ ៣៥ ឆ្នាំក៏ដោយ។ អតីតខ្សែប្រយុទ្ធក្រុម Real Madrid បច្ចុប្បន្នទទួលបានជិត ៦០ ម៉ឺនអឺរ៉ូក្នុងមួយសប្តាហ៍ នៅឯក្លឹប Juventus ហើយពីរឆ្នាំនៅក្នុងកិច្ចសន្យា។

ដែនកំណត់ប្រាក់ឈ្នួលនឹងមិនប៉ះពាល់ដល់កិច្ចសន្យាបច្ចុប្បន្នទេ មានន័យថាតារាដូចជាGonzalo Higuain, Paulo Dybala, Aaron Ramsey hay Adrien Rabiot នឹងរក្សាប្រាក់ចំណូលរបស់ពួកគេ ជំនួសឱ្យការធ្លាក់ចុះប្រាក់ខែអតិរមានៅរដូវកាលក្រោយ។

ការផ្លាស់ប្តូរនេះ ដើម្បីធានាស្ថេរភាពហិរញ្ញវត្ថុរបស់ក្លឹបមុនពេលមានផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 ។ លើសពីនេះទៅទៀត បទប្បញ្ញត្តិនេះនឹងរារាំងក្រុម Juventus មិនឱ្យចុះហត្ថលេខាលើ“Ronaldo ទី ២” ដែលជាកីឡាករស្នើសុំប្រាក់ឈ្នួលលើសពី ១៧៣.០០០ អឺរ៉ូក្នុងមួយសប្តាហ៍។

ក្រុមម្ចាស់កីឡាដ្ឋាន Allianz Arena មិនបានលាក់បំណងក្នុងការនាំ Pogba ត្រឡប់មកវិញទេ។ ប៉ុន្តែខ្សែបម្រើសញ្ជាតិបារាំងរូបនេះ កំពុងទទួលបានប្រាក់ ៣៣០,០០០ អឺរ៉ូក្នុងមួយសប្តាហ៍នៅឯក្លិប Man Utd ។ ការកាត់ប្រាក់ឈ្នួល ៥០ ភាគរយនាពេលបច្ចុប្បន្ននឹងធ្វើឱ្យ Pogba បរាជ័យក្នុងការវិលត្រឡប់ទៅក្លឹបចាស់របស់គាត់វិញ ដោយពិចារណាលើការផ្តល់ជូនពី Real Madrid ឬ PSG ។

ប្រទេសអ៊ីតាលី គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃ Covid-19 ។ ថ្មីៗនេះរដ្ឋាភិបាលប្រទេសនេះ បានអនុញ្ញាតិឱ្យក្លិបហ្វឹកហាត់ត្រឡាប់មកវិញម្តងទៀត នៅថ្ងៃទី ១៨ ខែឧសភា ប៉ុន្តែមិនបានកំណត់ពេលវេលាឱ្យ Serie A បន្តបញ្ចប់រដូវកាលឡើយ។ ក្រុម Juventus បានឈានដល់កិច្ចព្រមព្រៀងកាត់បន្ថយប្រាក់ឈ្នួលរដូវកាល។ Ronaldo និងមិត្តរួមក្រុមបានយល់ព្រមមិនទទួលប្រាក់ឈ្នួលរយៈពេល ៤ ខែដើម្បីជួយក្លឹប។ ការផ្លាស់ប្តូរនេះត្រូវបានគេរំពឹងថានឹងជួយឱ្យ Juventus សន្សំប្រាក់បានជាង ៩០ លានអឺរ៉ូ ដើម្បីរក្សាតុល្យភាពរហូតដល់ខែសីហា៕