Ronaldo គ្រោងបំបែកកំណត់ត្រារបស់ Pele

0
695

អតីតមិត្តរួមក្រុម Gary Neville ជឿជាក់ថាមហិច្ឆតារបស់ Cristiano Ronaldo នឹងមិនទាន់បញ្ចប់ឡើយ ទោះបីមានអាយុ ៣៥ ឆ្នាំទៅហើយក៏ដោយ។

ឆ្លើយសំនួរ Sky Sport លោកហ្គារីណេវីលបានបញ្ជាក់ថា៖“ ការលើកទឹកចិត្តរបស់រ៉ូណាល់ដូ ដើម្បីក្លាយជាកីឡាករឆ្នើមបំផុតនៅលើពិភពលោក គឺគួរឲ្យភ្ញាក់ផ្អើល។គាត់គឺជាមនុស្សដ៏កម្រម្នាក់ដែលធ្លាប់លេងជាមួយខ្ញុំ ដោយមានបំណងចង់ប្រកាសនូវមុខតំណែងផ្ទាល់ខ្លួនសំខាន់ៗជាសាធារណៈ។

Neville បានបន្តទៀតថា“ Ronaldo ចង់ក្លាយជាមនុស្សពូកែបំផុតក្នុងវិស័យបាល់ទាត់ ហើយអ្វីដែលគាត់បានធ្វើអស់ជាច្រើនឆ្នាំ គឺធ្វើឲ្យយើងមិននឹកស្មានដល់ទាល់តែសោះ។ Ronaldo ទទួលបានលទ្ធផលដ៏អស្ចារ្យ ហើយគាត់បានខិតខំដើម្បីទទួលបានវា” ។

អតីតប្រធានក្រុម MU រូបនេះក៏បានសង្កត់ធ្ងន់ថា៖“ ខ្ញុំគិតថា Ronaldo មានផែនការបំបែកឯតទគ្គកម្មរបស់ Pele ។ គាត់ចង់ក្លាយជាកីឡាករឆ្នើមជាងគេគ្រប់ពេលហើយនោះ គឺជាគោលដៅតែមួយគត់។ ទោះយ៉ាងជាផ្លូវដើម្បីក្លាយជាកីឡាករឆ្នើមបំផុតជាមួយ Ronaldo គឺនៅវែងឆ្ងាយណាស់ហើយក្លឹបរបស់គាត់ត្រូវតែឈ្នះ និងទទួលបានពានជើងឯក” ។

“ស្តេចបាល់ទាត់” Pele គឺជាអ្នកកាន់កំណត់ត្រាពិភពលោក កីឡាករដែលរកបានគ្រាប់បាល់ច្រើនបំផុត នៅលើពិភពលោកដោយរកបានចំនួន ១,២៨១ គ្រាប់ ក្នុងអាជីពរបស់គាត់។ ពេលនេះ Ronaldo មាន ៧២៥ គ្រាប់ ក្នុងអាជីពរបស់គាត់។

Ronaldo បានលេងជាមួយ Gary Neville រយៈពេល ៦ ឆ្នាំនៅ Manchester United ។ CR7 ឈ្នះបានពាន Premier League ៣ ដង និងពាន Champions League ១ ដង។ កំពូលតារាព័រទុយហ្កាល់រូបនេះ បានឈ្នះបាល់មាសដំបូងនៃអាជីពរបស់គាត់នៅក្នុងពណ៌អាវរបស់បិសាចក្រហម៕