ថ្មីៗនេះក្លឹប Dortmund បានប្រកាសសេចក្ដីសម្រេចចិត្តចុងក្រោយលើអនាគតរបស់ខ្សែបម្រើ Jadon Sancho ដែលជាគោលដៅកំពូលរបស់ Manchester United ។
នៅក្នុងទីផ្សាររដូវក្តៅ Jadon Sancho ត្រូវបានគេចាត់ទុកថាជាគោលដៅផ្ទេរកំពូលរបស់ Manchester United ។ គ្រូបង្វឹក Ole Gunnar Solskjaer មានចិត្តចង់យកកីឡាករសញ្ជាតិអង់គ្លេស ដើម្បីមកពង្រឹងកម្លាំងដល់ក្រុមបីសាចក្រហម។
ទោះយ៉ាងណាកិច្ចប្រឹងប្រែងចរចារបស់ Man United ជាមួយ Dortmund បានដួលរលំហើយ ខ្សែបម្រើវ័យ ២០ ឆ្នាំរូបនេះនឹងនៅតែបន្តលេងនៅក្រខ័ណ្ឌលីគ Bundesliga ដដែល មូលហេតុចម្បងនៃការបរាជ័យក្នុងកិច្ចព្រមព្រៀងនេះ ត្រូវបានគេជឿជាក់ថាដោយសារតែតម្លៃផ្ទេរខ្ពស់ពេក ក្រុមអាឡឺម៉ង់ត្រូវបានគេនិយាយថាបានផ្តល់នូវតម្លៃ ១០៨ លានផោនហើយនេះជាប្រាក់ច្រើនពេកសម្រាប់ MU នៅពេលនេះ។
យោងតាមព័ត៌មានចុងក្រោយពី Bild បានអោយដឹងថា Dortmund នឹងមិនអនុញ្ញាតឱ្យ Sancho ចាកចេញក្នុងកំឡុងពេលទីផ្សារដោះដូររដូវរងាឡើយទោះបី Man United យល់ព្រមចំណាយ ១០៨ លានផោនក៏ដោយ។ ក្រុមអាឡឺម៉ង់ជឿជាក់ថាតម្លៃរបស់សាន់ចូនឹងកើនឡើងច្រើនហើយពួកគេនឹងអនុញ្ញាតឱ្យកីឡាករវ័យ ២០ ឆ្នាំចាកឆ្ងាយនៅរដូវក្តៅខាងមុខនេះក្នុងតម្លៃដ៏ធំមួយ៕