Sancho ត្រូវបានណែនាំមិនឱ្យប្រញាប់ប្រញាល់ចូលរួមជាមួយ MU

1021

អតីតកីឡាករ Dimitar Berbatov បាននិយាយថា Jadon Sancho មិនគួរប្រញាប់ប្រញាល់ចូលរួមជាមួយ United ទេ ប៉ុន្តែគួរបន្តនៅជាមួយ Dortmund មួយឆ្នាំទៀត។

កាសែត Daily Mail បានដកស្រង់សំដី Dimitar Berbatov បាននិយាយថា “Sancho មិនគួរឱ្យជឿទេ។ គាត់បានរកគ្រាប់បាល់បាន ១៤ គ្រាប់ និងជួយបាន ១៦ ដង នៅក្នុងក្របខ័ណ្ឌ Bundesliga” ។ “ការណ៍នេះ បាននិយាយឡើងជាច្រើនអំពីរបៀបដែលគាត់កំពុងអភិវឌ្ឍ អំពីល្បឿន ការស្វែងរកគ្រាប់បាល់ សមត្ថភាពរបស់គាត់ និងចក្ខុវិស័យយុទ្ធសាស្ត្រ” ។

អតីតកីឡាករប៊ុលហ្គារីរូបនេះ បានបន្ថែមទៀតថា៖ “ខ្ញុំមិនដឹងថា តើនេះជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់គាត់ក្នុងការមកលេងនៅ Man United ទេ។ កាលពីមុនខ្ញុំ​ក៏បានចាប់​អារម្មណ៍​អំពី​បញ្ហានេះ​ដែរ។ ខ្ញុំមានការសង្ស័យ​ ដោយសារ MU កំពុងតែមាន Anthony Martial, Marcus Rashford និង Daniel James “។

Sancho គឺជាគោលដៅផ្ទេរឈានមុខគេរបស់ MU នៅរដូវក្តៅឆ្នាំ ២០២០។ យោងតាម ​​Daily Mail បានឱ្យដឹងថា MU ប្រហែលជាត្រូវចំណាយ ១០០ លានផោនដើម្បីជ្រើសរើសខ្សែប្រយុទ្ធអង់គ្លេសរូបនេះ ។ ចំនួននេះនឹងជួយឱ្យ Sancho វ៉ាឆ្លង Paul Pogba (៨៩ លានផោន) ធ្វើឲ្យក្លាយជាកិច្ចសន្យាថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ MU ។

Berbatov បានសារភាពថា “វាល្អដែលគាត់លេងឱ្យ MU” ។ ទោះជាយ៉ាងណាខ្ញុំយល់ថាគាត់នឹងចង់លេងរាល់ការប្រកួតប្រសិនបើគាត់ផ្លាស់ទៅក្រុមថ្មី។ ប៉ុន្តែការណ៍ដែល​ឲ្យកីឡាករលេងជុំ គឺជារឿងធម្មតានៅក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ននេះ។

Berbatov បាននិយាយបន្តថា “ខ្ញុំគិតថា Sancho នឹងជ្រើសរើសក្រុមដែលគាត់បានសិទ្ធិចូលប្រកួតច្រើន ។ គាត់នឹងមិនទៅណាទេ ហើយមិនធ្វើអ្វីទាំងអស់ព្រោះវានឹងបញ្ឈប់ការអភិវឌ្ឍរបស់គាត់។ ដូច្នេះហើយទើបខ្ញុំគិតថា គាត់នឹងប្រសើរជាងក្នុងការបន្តនៅ Dortmund មួយឆ្នាំទៀត។ ហេតុអ្វីមិនអញ្ចឹង? ”

Sancho ត្រូវបានគេចាត់ទុកថាជាទេពកោសល្យភ្លឺស្វាងនៃបាល់ទាត់អង់គ្លេសនាពេលបច្ចុប្បន្ន។ កាលពីរដូវកាលមុនគាត់រកបាន ១៣ គ្រាប់ និងជួយបាន ១៩ ដង ក្នុងការបង្ហាញខ្លួន ៤៣ លើករាល់ការប្រកួតសម្រាប់ Dortmund ។ នៅក្នុងរដូវកាល ២០១៩/២០២០ នេះ Sancho បន្តបង្ហាញទម្រង់លេងដ៏អស្ចារ្យរបស់គាត់ដោយរកបាន ១៧ គ្រាប់ និងជួយបាន ១៩ ដង ក្នុង ៣៥ ប្រកួតទាំងអស់៕