Solskjaer កំពុងទាក់ទងដោយផ្ទាល់ទៅកាន់ Haaland ដើម្បីនាំមកកាន់ Old Trafford

0
659

អ្នកចាត់ការទូទៅក្លិបបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer ត្រូវបានគេរាយការណ៍ថា កំពុងតែមានទាក់ទងជាមួយកីឡាករ Erling Haaland ដើម្បីបញ្ចុះបញ្ចូល នាំយករូបគេមកកាន់កីឡដ្ឋាន Old Trafford។

ជាការពិតណាស់ នៅពេលបច្ចុប្បន្ននេះ Haaland បានវិវត្តន៍ខ្លួនទៅជាកីឡាករវ័យក្មេងដែលល្អជាងគេម្នាក់នៅក្នុងប្រភពកីឡា បន្ទាប់ពីរូបគេបង្ហាញការលេងបានល្អមែនទែនដោយក្នុងរដូវកាលនេះគេអាចស៊ុតបញ្ចូលទីបានចំនួន៣៥គ្រាប់ ក្នុងការបង្ហាញខ្លួន ៣១ប្រកួត ឲ្យ Borussia Dortmund។ ក្នុងនោះផងដែរ Man UTD ក៏ស្ថិតក្នុងចំណោមក្រុមកំពូលៗនៅតំបន់អឺរ៉ុបដែលកំពុងប្រជែងគ្នាទិញយកកីឡាករសញ្ជាតិន័រវេសរូបនេះ។

យោងទៅតាមរបាយណ៍មួយបានលើកឡើងថា លោក Solskjaer កំពុងតែព្យាយាមបញ្ចុះបញ្ចូលកីឡាកររួមជាតិរបស់ខ្លួនដើម្បីផ្លាស់មកកាន់ Man Utd ស្របពេលដែរអ្នកទាំងពីរក៏ធ្លាប់ធ្វើការជាមួយគ្នានៅក្លិប Molde FK នៃប្រទេសន័រវេសចំនួនពីរឆ្នាំផងដែរ។

កាលពីខែកម្ភៈកន្លងទៅ លោក Solskjaer ក៏មិនច្រានចោលដែរចំពោះពាក្យចាមអារ៉ាម Haaland មកកាន់ Man Utd ដោយបាននិយាយថា៖ ខ្ញុំតែងតែតាមដាន និង មានទំនាក់ទំនងជាមួយ Haaland។ វាពិតជាអស្ចារ្យចំពោះការវិវត្តន៍ខ្លួនរបស់គេ។ ខ្ញុំដឹងគាត់ ថា គាត់នឹងប្រឹងប្រែងបន្ថែមទៀតដើម្បីបន្តអភិវឌ្ឍន៍ខ្លួន។ ខ្ញុំមិនអាចនិយាយពីគាត់បានច្រើនឡើយពីព្រោះគាត់ជាកីឡាកររបស់ Dortmund៕