Thiago អាចមានវត្តមានក្នុងជំនួបរវាង Liverpool និង Chelsea នៅថ្ងៃអាទិត្យនេះ

0
643

Thiago Alcantara ទើបតែបញ្ចប់កិច្ចព្រមព្រៀងផ្លាស់ទៅ Liverpool ប៉ុន្តែតើកិឡាកររូបនេះ នឹងអាចលេងក្នុងក្រុមរបស់ Jurgen Klopp ទល់នឹង Chelsea នៅថ្ងៃស្អែកបានទេ?

ក្លឹបហង្សក្រហម Liverpool ប្រកាសជាផ្លូវការក្នុងការចុះហត្ថលេខាលើកីឡាករ Thiago Alcantara ពីក្លឹប Bayern Munich នៅរសៀលថ្ងៃសុក្រម្សិលមិញ។ អ្នកគាំទ្រ Kop រឹតតែត្រេកអរជាងមុនដែលដឹងថាក្លឹបបានបំពេញនីតិវិធីផ្ទេរបានជោគជ័យ និងទាន់ពេលវេលា ដើម្បីឲ្យខ្សែបម្រើរូបនេះបានចូលរួមការប្រកួតជាមួយក្រុមតោខៀវនៅថ្ងៃអាទិត្យនេះ។

 

គ្រូបង្វឹក Klopp មិនទាន់បង្ហើបឱ្យដឹងច្បាស់ទេថាតើ Thiago នឹងបង្ហាញខ្លួននៅ Stamford Bridge ឬអត់។ ទោះយ៉ាងណាលោកបានបញ្ជាក់ថាប្រសិនបើកីឡាករអេស្បាញមិនបានចូលរួមក្នុងការប្រកួតនេះទេ មិនមែនដោយសារតែគាត់មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នោះទេ។