Ronaldo កាន់តែមានសង្ឃឹមខ្ពស់ក្នុងការគ្រងពានដល់ទៅបីក្នុងពេលតែមួយ​

0
592

ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានជួយឱ្យក្រុមសេះបង្កង់ Juventus កាន់តែខិតជិតលើក ពាន Serie A លើកទី ៩ ជាប់ៗគ្នា ក្រោយបញ្ចប់ការប្រកួតកាលពីកាលពីថ្ងៃចន្ទនេះ ដោយបានស៊ុតបាល់បញ្ចូលទី ២ គ្រាប់ក្នុងជ័យជម្នះ ២-១ លើក្រុម Lazio ។

ក្រុមការពារម្ចាស់ជើងឯកនេះហាក់ទទួលបានលទ្ធផលមិនសូវល្អសោះក្នុងការប្រកួតទាំង៣ចុងក្រោយនេះ​ ដោយចាញ់១ប្រកួត និងស្មើ២ប្រកួត។ ប៉ុន្តែដោយសារគ្រាប់បាល់ទាំង២របស់ Ronaldo ធ្វើឱ្យពួកគេមានគម្លាត ៨ ពិន្ទុពីក្រុមលេខ ២ Inter Milan ដែលនៅសល់ ៤ ប្រកួតទៀតដូចគ្នា។

ក្រុមលោក Maurizio Sarri អាចនឹងលើពាន Serie A នៅថ្ងៃព្រហស្បតិ៍នេះទល់នឹងក្រុម Udinese ដែលក្រុមនេះឈរនៅលេខរៀងទី១៦ដែលភាគរយឈ្នះគឺខ្ពស់ណាស់សម្រាប់ Juventus ។

នៅថ្ងៃអាទិត្យ ក្រុមសេះបង្កង់នឹងត្រូវប៉ះក្រុម Sampdoria ហើយលទ្ធផលនាសប្តាហិ៍នេះនឹងសម្រេច ថា តើពួកគេនឹងលើកពានឬយ៉ាងណា។ ក្តីសង្ឃឹមរបស់ Lazio ក្នុងការឈ្នះពាន Serie A ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០០ ត្រូវបានបញ្ចប់ទៅទាំងអស់សង្ឃឹមដោយរងបរាជ័យកាលពីយប់មិញ និងឈរនៅលេខរៀងទីបួនមានពិន្ទុតិចជាងក្រុមសេះបង្កង់រហូតដល់ទៅ ១១ ពិន្ទុ។

Cristiano Ronaldo  បានរកគ្រាប់បាល់ដំបូងពីការទាត់បាល់ប៉េណាល់ទី បន្ទាប់ពីសម្រាកតង់ទី១ ហើយក៏បានទាត់បញ្ចូលទីបន្ថែមនៅ ៣ នាទីបន្ទាប់ ដោយមិត្តរួមក្រុម Paulo Dybala បញ្ជូនបាល់យ៉ាងស្អាតដាច់មាត់អ្នកចាំទីដែលកំពុងឈរគិតថាជាបាល់ Off-side ។

កីឡាករព័រទុយហ្កាល់រូបនេះរកបាន ៣០ គ្រាប់ហើយក្នុងរដូវកាលនេះដែលស្មើគ្នានឹងកីឡាករ Ciro Immobile របស់ Lazio ដែលបានជួយក្រុមតាមពីក្រោយ១គ្រាប់មកវិញនៅចុងម៉ោងដោយបាល់ពិន័យ១១ម៉ែត្រ បន្ទាប់ពីបរាជ័យ៣ប្រកួតជាប់ៗគ្នាកន្លងមក។ គ្រាប់បាល់ទី ២ របស់រ៉ូណាល់ដូគឺជាគ្រាប់ទី ៥០ របស់គាត់នៅ Serie A ។ អ្វីដែលកាន់តែជក់ចិត្តគឺទាំង Ronaldo និង Immobile កំពុងប្រជែងគ្នាជាមួយ Robert Lewandoski ដែលមាន ៣៤ គ្រាប់ក្នុងដៃ ដើម្បីឈ្នះស្បែកជើងមាស។

កីឡាករព័រទុយហ្កាល់វ័យ ៣៥ ឆ្នាំរូបនេះកំពុងត្រៀមបំបែកកំណត់ត្រាជាកីឡាករដំបូងគេដែលអាចរកគ្រាប់បាល់បានច្រើនជាងគេក្នុងចំណោមលីកកំពូលទាំង ៥ របស់អឺរ៉ុប បន្ទាប់ពីគាត់ធ្លាប់ធ្វើបាននៅអង់គ្លេស និងនៅអេស្ប៉ាញ។ Ronaldo ដូបាននិយាយប្រាប់ Sky Sports ថា “កំណត់ត្រាផ្ទាល់ខ្លួនតែងតែមានសារៈសំខាន់ ប៉ុន្តែជ័យជម្នះរបស់ក្រុមគឺជារឿងសំខាន់ជាង”។ ខ្ញុំកំពុងជួយក្រុមឱ្យឈ្នះ ហើយនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការឈ្នះពានរង្វាន់។ ក្រុមរបស់យើងនៅសល់បួនប្រកួតទៀត ហើយយើងដឹងថាពានរង្វាន់ Serie A ពេលនេះពិតជាពិបាកក្នុងការប្រជែងណាស់៕