ក្រុម U23 ថៃ បានកំពុងមានវត្តមាននៅកម្ពុជាហើយ ដើម្បីត្រៀមចូលរួមប្រកួតក្នុងពានរង្វាន់ U23 អាស៊ីអាគ្នេយ៍ ដោយត្រូវប៉ះសិង្ហបុរី និងវៀតណាម នៅវគ្គចែកពូល។
ពេលមកដល់កម្ពុជាភ្លាម គ្រូបង្វឹក U23 ថៃ Salvador Valero Garcia បានចែករំលែកជាមួយសារព័ត៌មានអំពីគោលដៅរបស់ក្រុមក្នុងការប្រកួតនេះ។
គួរកត់សម្គាល់ថា តាមការអះអាងរបស់គ្រូបង្វឹក Salvador Valero Garcia ក្រុមជម្រើសជាតិ U23 ថៃ មិនបានផ្តោតសំខាន់លើការសម្រេចបានច្រើនក្នុងការប្រកួតនេះទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតជាមួយក្រុមថៃ គឺគ្រាន់តែជាការប្រមូលបទពិសោធន៍សម្រាប់កីឡាករក្មេងៗប៉ុណ្ណោះ។
គ្រូបង្វឹកថៃចែករំលែក៖
«ពួកយើងមានពេលច្រើនដើម្បីហ្វឹកហាត់ជាមួយគ្នា និងមានការប្រកួតមិត្តភាពមុននឹងមកដល់កម្ពុជាជាមួយនឹងការធ្វើតេស្តកត្តាថ្មីៗជាច្រើន។»
«តើអ្វីជាការលើកទឹកចិត្តដ៏ធំបំផុតរបស់យើងនៅកម្ពុជា? យើងបានឮថា ប្រទេសឥណ្ឌូណេស៊ីទើបតែដកខ្លួនចេញដោយសារឥទ្ធិពលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។ សម្រាប់យើងផ្ទាល់ក៏ត្រូវគោរពតាមច្បាប់ទាំងអស់នៃការបង្ការការរាតត្បាតដោយរក្សាសមាជិកទាំងអស់ឱ្យមានសុវត្ថិភាព។»
«គោលដៅសំខាន់បំផុតរបស់យើងនៅក្នុងការប្រកួតនេះគឺដើម្បីប្រែក្លាយការប្រកួតទៅជាឱកាសសម្រាប់កីឡាករវ័យក្មេងដើម្បីទទួលបានបទពិសោធន៍ថ្មី និងអាចក្លាយជាសសរស្តម្ភរបស់ក្រុមជម្រើសជាតិនាពេលអនាគត។»
ក្នុងការប្រកួតពានរង្វាន់ U23 អាស៊ីអាគ្នេយ៍ឆ្នាំនេះ ព្រោះតែចាត់ទុកថាគ្រាន់តែជាឱកាសប្រមូលបទពិសោធន៍ ទើប U23 ថៃ ចូលរួមប្រកួតដោយដាក់កីឡាករភាគច្រើនមកពី U19 ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ វាទំនងភាគរយខ្ពស់ណាស់ដែលគ្រូបង្វឹក Salvador Valero Garcia នឹងផ្តល់ឱកាសដល់កីឡាករជាច្រើនរូបចូលរួមលេងប្រមូលបទពិសោធន៍ពីការប្រកួតនេះ។
កាលវិភាគសម្រាប់វគ្គចែកពូលនៃពានរង្វាន់ AFF U23 Championship 2022៖
ថ្ងៃទី ១៦ ខែកុម្ភៈ៖ ថៃ vs សិង្ហបុរី
ថ្ងៃទី ១៩ ខែកុម្ភៈ៖ វៀតណាម vs សិង្ហបុរី
ថ្ងៃទី ២២ ខែកុម្ភៈ៖ វៀតណាម vs ថៃ