ក្រុម U23 វៀតណាម បានឈ្នះជើងឯកពានរង្វាន់ AFF U23 Championship 2022 ជាលើកដំបូង បន្ទាប់ពីយកឈ្នះ U23 ថៃ ដោយលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី ២៦ ខែកុម្ភៈ នៅរាជធានីភ្នំពេញ។
ក្នុងការប្រកួតចុងក្រោយនៃពូល U23 វៀតណាម បានយកឈ្នះក្រុម U23 ថៃ ដោយលទ្ធផល ១-០។ គ្រាប់បាល់តែមួយគត់នៃការប្រកួតត្រូវបានបង្កើតឡើងពីការស៊ុតបាល់ហ្វ្រីឃីករបស់កីឡាករ Trung Thanh។ បើទោះជា U23 វៀតណាម បានបំបាក់ក្រុមថៃក៏ដោយ ក៏អ្នកគាំទ្រថៃ សម្ដែងការមិនពេញចិត្ត ដោយសារពួកគេគិតថា កូនក្រុមរបស់គ្រូបង្វឹក Dinh The Nam តែងតែលេងពន្យាពេលដើម្បីរក្សាគ្រប់បាល់ដែលរកបាន។
ក្នុងការប្រកួតឡើងវិញនៅល្ងាចថ្ងៃទី ២៦ ខែកុម្ភៈនេះ កម្លាំងក្រុម U23 វៀតណាម មានកីឡាករចំនួន ១៧ នាក់ដែលត្រូវចុះឈ្មោះចូលលេង ខណៈ U23 ថៃ បានបាត់បង់កីឡាករចំនួន ៦ នាក់ ដោយសារវិជ្ជមានកូវីដ១៩។ នេះនឹងធ្វើឱ្យការប្រកួតដណ្តើមជើងឯកពានរង្វាន់ AFF U23 Championship 2022 កាន់តែមានភាពទាក់ទាញ ដោយសារតែកម្លាំងនៃក្រុមទាំងពីរមានសន្ទុះខ្លាំងដូចគ្នា៕