តើមានប៉ុន្មានក្រុម នៅអឺរ៉ុប ដែលអាចចូលរួមការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅប្រទេសកាតា គឺជាបញ្ហាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្នកគាំទ្របាល់ទាត់ជាច្រើននៅជុំវិញពិភពលោក ជាពិសេសនៅអាស៊ីយើង។
ការប្រកួតជម្រុះ World Cup 2022 សម្រាប់ទ្វីបអឺរ៉ុប បានចាប់ផ្តើមកាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១។ ក្លឹបសមាជិកទាំង៥៥ របស់ UEFA ត្រូវបានបែងចែកជា ១០ពូល (៥ពូល មាន៦ក្រុម និង ៥ពូល មាន៥ក្រុម)។
ជាមួយនឹងទម្រង់ជុំវិលជុំ ២លើក វគ្គចែកពូលនឹងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ក្រុមទាំង ១០ ដែលបញ្ចប់ដោយចំណាត់ថ្នាក់លេខ១ ក្នុងពូលនឹងទទួលបានសិទ្ធិជាផ្លូវការដោយផ្ទាល់ទៅកាន់វគ្គផ្តាច់ព្រ័ត្រ World Cup 2022 នៅប្រទេសកាតា។
ក្រុមចំណាត់ថ្នាក់លេខ ២ ទាំង១០ក្រុម នឹងចូលរួមជាមួយក្រុមកំពូលទាំអ ២ ក្នុងពូល Nations League ដែលមានចំណាត់ថ្នាក់ខ្ពស់ (ប៉ុន្តែនៅក្រៅក្រុមកំពូល២ ក្នុងវគ្គជម្រុះ World Cup) ដើម្បីចូលរួមក្នុងវគ្គ Play-off ។
ក្រុមទាំង ១២ នេះចែកចេញជា ៣ពូល A, B និង C ។ ពូលនីមួយៗមាន ៤ក្រុម ចូលរួមប្រកួតជម្រុះក្នុងពូល ដោយមានក្រុមឈ្នះ ៣ក្រុមក្នុង៣ពូល នឹងមានសំបុត្រទៅលេង World Cup 2022។ ការប្រកួតក្នុងវគ្គ Play-off នឹងរៀបចំឡើងនៅខែមីនាឆ្នាំ២០២២ ។
ដូច្នេះហើយ តំបន់អ៊ឺរ៉ុបមានក្រុមសរុបចំនួន១៣ ដើម្បីចូលរួមការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅកាតា ដែលជាចំនួនច្រើនជាងគេបើធៀបនឹងតំបន់ផ្សេងទៀត។ លើកលែងតែប្រទេសកាតាដែលជាម្ចាស់ផ្ទះ កន្លែងដែលនៅសល់ចំនួន ១៨ក្រុម ត្រូវបានបែងចែកក្នុងចំណោមទ្វីអាហ្រ្វិក (៥ កន្លែង) អាស៊ី (៤.៥ កន្លែង) អាមេរិកខាងត្បូង (៤.៥ កន្លែង) ខាងជើង អាមេរិកកណ្តាល និងការាបៀន (៣.៥ កន្លែង), អូសេអានី (០.៥កន្លែង។ )
ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ដែលធ្វើឡើងនៅប្រទេសកាតា នឹងក្លាយជាការប្រកួតពិសេសមួយ នៅពេលដែលក្រុមប្រកួតប្រជែងក្នុងរដូវរងារ ជំនួសឱ្យរដូវក្តៅជាទម្លាប់ (ចាប់ពីថ្ងៃទី ២០ ខែវិច្ឆិកា ដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២)។ បន្ទាប់ពីការប្រកួតនេះជើងឯកពិភពលោកនឹងកើនឡើងជាផ្លូវការដល់ ៤៨ ក្រុម៕