Real Madrid សន្យាថា នឹងហ្វឹកហាត់ Jadon Sancho ឲ្យក្លាយទៅជាបាល់មាសនាពេលអានាគត់

0
566

Real Madrid កំពុងផ្តោតលើផែនការជ្រើសរើស Jadon Sancho ជាកីឡាករដែលលោកប្រធាន Perez ជឿជាក់ថា នឹងឈ្នះបាល់មាស។

Don Balon បានរាយការណ៍ថា MU ហាក់ដូចជាធុញទ្រាន់នឹងតម្លៃផ្ទេរដ៏ខ្ពស់របស់ Jadon Sancho ដែល Dortmund ទាមទារ។ ដូច្នេះហើយ Real Madrid បានចូលមកហើយកំណត់គោលដៅនាំកីឡាករសញ្ជាតិអង់គ្លេសរូបនេះមក Bernabeu ក្នុងរយៈពេលដ៏ខ្លីបំផុត។

លោក Jaime Navarro បាននិយាយថាលោកប្រធាន Florentino Perez ចង់បាន Jadon Sancho ខ្លាំងណាស់នៅរដូវក្តៅឆ្នាំនេះ ហើយបានពន្យារពេលកិច្ចចរចារជាមួយ Kylian Mbappe ទៅឆ្នាំក្រោយវិញ។

ក្រុម Dortmund បានប្រកាសថា តម្លៃ Jadon Sancho ដល់ ១៤០ លានអឺរ៉ូ ពោលគឺខ្ពស់ជាងតម្រូវការរបស់ក្លឹបចំនួន ២០ លានអឺរ៉ូ កាលពីដើមឆ្នាំនេះ។ Real Madrid សង្ឃឹមថានឹងចរចាជាមួយ Dortmund ដើម្បីកាត់បន្ថយមកត្រឹម ៦០ លានអឺរ៉ូ។ ជាថ្នូរវិញ Real Madrid បានបញ្ចូលកីឡាករ ៣ នាក់រួមមាន Alvaro Odriozola, Mariano Diaz និង James Rodriguez ។ ទាំងនេះគឺជាកីឡាករទាំងអស់ដែលមិនមាននៅក្នុងផែនការរបស់លោក Zinedine Zidane ។ ប៉ុន្តែពួកគេអាចមានលទ្ធភាពជួយ Dortmund ប្រកួតប្រជែងនៅក្របខ័ណ្ឌ Bundesliga ។

Jadon Sancho កំពុងមានរដូវរីកដុះដាលជាមួយ Dortmund ។ គាត់រកបាន ២០ គ្រាប់ និងជួយបាន ២០ លើកនៅគ្រប់ការប្រកួតទាំងអស់។ នៅក្នុងក្របខ័ណ្ឌ Bundesliga កីឡាករអង់គ្លេសអាយុ ២០ ឆ្នាំរូបនេះ រកបាន ១៧ គ្រាប់រួមជាមួយការបញ្ជូនបាល់កាត់សេចក្តីចំនួន ១៧ ដង។

លោកប្រធាន Florentino Perez បានកំណត់អត្តសញ្ញាណ Jadon Sancho ថាជាបាល់មាសនាពេលអនាគត។ លោកជឿជាក់ថាទេពកោសល្យវ័យក្មេងរបស់អតីតកីឡាករ City រូបនេះនឹងអភិវឌ្ឍបន្ថែមទៀតនៅពេលគាត់មកដល់ Real Madrid ។ នៅក្នុងកិច្ចសន្យាដោះដូរកីឡាករ Real Madrid ត្រូវឆ្លើយតបតម្រូវការរបស់ Dortmund និង Jadon Sancho ផ្ទាល់ ទាក់ទងនឹងការទូទាត់ប្រាក់រង្វាន់ប្រសិនបើគាត់ពិតជាឈ្នះបាល់មាសមែន៕