Zlatan៖ “កូវីដ-១៩ ហ៊ាន​ណាស់​មក​​ប្រយុទ្ធ​ជាមួយ​ខ្ញុំ”

0
624

ក្លឹប AC Milan បាន​ប្រកាស Zlatan Ibrahimovic តេស្ដ​វិជ្ជមាន​កូរីវ-១៩ និង​ត្រូវ​ដាក់​​ដាច់​ដោយ​ឡែក​ពី​គេ​មួយ​រយៈ។

កីឡាករ​វ័យ​៣៨​ឆ្នាំ​​ត្រូវ​តែ​រក្សា​​ខ្លួន​​ដោយ​ឡែក​ពី​​មិត្ត​រួម​ក្រុម​ ក្រោយ​​រក​ឃើញ​​វីរុស​កូរ៉ូណា ប៉ុន្តែ​​បាន​បោះ​សម្ដី​យ៉ាង​ឡូយ​តាម​រយៈ​ការ​សរសរ​ទៅ​កាន់​ជំងឺ​កាច​សាហាវ​មួយ​នេះ។ នៅ​លើ​បណ្ដាញ​សង្គម Twitter កីឡាករ​របស់ Milan ​បាន​សរសេរ​ថា គេ​​តេស្ដ​វិជ្ជមាន​កូរវីដ។ កូវីដ​ពិត​ជា​ក្លាហាន​​​ហ៊ាន​មក​ប្រជែង​ប្រយុទ្ធ​ជាមួយ​ខ្ញុំ ពិត​ជា​​ល្ងង់​មែន។

កីឡាករ​សញ្ជាតិ​ស៊ុយអែត​​គឺ​ជា​សមាជិក​តែ​ម្នាក់​គត់​ក្នុង​ក្រុម​កីឡាករ​និង​គ្រូ​របស់ AC Milan ដែល​មាន​ផ្ទុក​តេស្ដ​វិជ្ជមាន។ នេះ​មាន​ន័យ​ថា ការ​ប្រកួត​បន្ទាប់​ៗ​របស់ក្រុម Zlatan មិន​អាច​ចូលរួម​លេង​បាន​ឡើយ រហូត​ដល់​ជា​ជំងឺ។

Ibrahimovic បាន​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​រដូវ​កាល​២០២០-២១ ឲ្យ​ Milan។ គេ​លេង​បាន​២​ប្រកួត និង​ទាត់​បញ្ចូល​ទី​បាន​ដល់​ទី​៣​គ្រាប់​ឯណោះ៕