យោងតាមការចុះផ្សាយរបស់កាសែតបារាំង RMC Sport ខ្សែការពារក្រុម Real Madrid កីឡាករ Sergio Reguilón ដែលបច្ចុប្បន្នកំពុងលេងឲ្យក្រុម Sevilla ក្នុងកិច្ចសន្យាខ្ចីជើង ជាគោលដៅរបស់ក្លិប Paris Saint-Germain។
PSG ត្រូវបានគេរាយការណ៍មកថា អាចនឹងបាត់បង់ខ្សែការពារស្លាបស្ដាំ កីឡាករ Layvin Kurzawa ដោយមិនមានតម្លៃខ្លួននាបំណាច់រដូវកាលនេះ នៅពេលកុងត្រារបស់គេផុតកំណត់នៅរដូវក្ដៅខាងមុខ។
យ៉ាងណាមិញ ប្រភពខាងលើបានអះអាងថា Reguilón ជាបេក្ខភាពមួយរូប ដែលក្លិបយក្សបារាំងសម្លឹងឃើញ ក្នុងការមកបន្តតំណែងរបស់ Kurzawa។
ខ្សែការពារវ័យ២៣ឆ្នាំ បង្ហាញទម្រង់លេងបានល្អ ជាមួយក្រុម Sevilla ក្នុងរដូវកាលនេះ ខណៈក្លិបនៅ La Liga កំពុងរៀបចំសំណើចរចា ខ្ចីជើង Reguilón បន្តពី Real Madrid ១ឆ្នាំទៀត ។
គួរឲ្យដឹងដែរថា បើយោងតាមរបាយការណ៍របស់កាសែត RMC ក្រៅពី Reguilón ក្លិបជើងឯក Ligue1 បានដាក់គោលដៅទៅកីឡាករឆ្នើមចំនួន២រូបទៀត ក្នុងការមកជំនួស Kurzawa ក្នុងនោះរួមមានខ្សែការពារ Theo Hernandez របស់ក្រុម AC Milan និង ខ្សែការពារ Alex Telles របស់ក្រុម Porto៕