លោក គីកេ សេទាន (Quique Setien) បានការពារយុទ្ធសាស្ត្ររបស់លោក បន្ទាប់ពីកីឡាករ លីអូណេល ម៉េសស៊ី (Lionel Messi) សម្តែងការព្រួយបារម្ភចំពោះក្តីសង្ឃឹមលើកពានជើង ឯកឆេមពានលីករបស់ក្លិបបាសេឡូណា( Barcelona) ។
ពាក្យសម្តីរបស់ ម៉េសស៊ី ដាក់ទម្ងន់បន្ថែមលើក្រុម Barcelona ជាពិសេសកីឡាករឆ្នើមនៅ ពហុកីឡដ្ឋាន Nou Camp រូបនេះបានបង្ហាញការយល់ឃើញពីបញ្ហារបស់ក្លឹបនៅរដូវកាលនេះ ច្រើនជាងពេលណាៗទាំងអស់ បន្ទាប់ពីមានជម្លោះជាមួយប្រធានបច្ចេកទេស អេរិក អាប៊ីដាល (Eric Abidal) នៅរដូវកាលនេះ។
កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបាននិយាយថា “វាមិនអាចទៅរួចទេដែលថា Barcelona នឹងលើកពានបើមើលលើអ្វីដែលយើងកំពុងលេង។ ទស្សនរបស់ខ្ញុំគឺផ្អែកលើការពិតដែលថា ខ្ញុំមានសំណាងដែលបានលេងនៅក្របខណ្ឌឆេមពានលីករៀងរាល់ឆ្នាំ”។
លោក សេធាន បានចូលជំនួសតំណែងរបស់លោក អឺណេស្តូ វ៉ាលវើដ (Ernesto Valverde) កាលពីខែមករា ហើយក្រុម Barcelona ឡើងមកឈរនៅលើកំពូលតារាងក្របខ័ណ្ឌ La Liga បន្ទាប់ពីពួកគេប្រកួតស្មើ១-១ ជាមួយក្រុម ណាប៉ូលី នៅក្របខ័ណ្ឌឆេមពានលីក។
បើទោះបីជាមានភាពស្ទាក់ស្ទើរបែបនេះ ក៏លោក សេទាន បានគាំទ្រទម្រង់លេងរបស់ក្លិប Barcelona ក្នុងការលើកពានឆេមពានលីកជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៥ និងដើម្បីបញ្ចប់ ការគ្រប់គ្រងរបស់ក្រុមរៀលម៉ាឌ្រីត នៅក្របខ័ណ្ឌកំពូលនេះ៕