Man Utd ចង់​យក Pogba ប្ដូរ​យក​កីឡាករ​របស់ Juventus ២​នាក់

0
614

Manchester United មាន​បំណង​​ចង់​ប្រគល់ Paul Poga ឲ្យ​ត្រលប់​ទៅ​កាន់ Juventus វិញ ជាមួយ​នឹង​ការ​ប្ដូរ​យក​  Paulo Dybala និង Miralem Pjanicមក​វិញ។

Pogba ដែល​មាន​តម្លៃ​ខ្លួន​កំណត់ត្រា​៨៩​លាន​ផោន​ពេល​ដែល​​ផ្ទេរ​ទៅ​កាន់​​ក្លឹប​ចាស់ United កាល​ពី​ឆ្នាំ​២០១៦ នឹង​អស់​កុងត្រា​នៅ​ចុង​រដូវ​កាល​ក្រោយ ហើយ​​មាន​ការ​ស្នើ​ឲ្យ​គេ​ត្រលប់​ទៅ​កាន់​អ៊ីតាលី​វិញ។

យ៉ាងណាមិញ​គ្រោង​នៃ​ការ​ដោះដូរ​គ្នា​ត្រូវ​បាន​ខ្សែ​ប្រយុទ្ធ​​សញ្ជាតិ​អាហ្សង់ទីន Paulo Dybala និង ខ្សែ​បម្រើ Miralem Pjanic បដិសេធ​ ដោយ​ពួក​គេ​មិន​ចង់​ចាកចេញ​ពី​ក្រុម​កំពូល​តារា​របស់ Serie A ឡើយ។ Pogba ធ្លាប់​សាង​កំណត់ត្រា​នៅ​កីឡដ្ឋាន​ Allianz Stadium ជួយ​ក្រុម​ឈ្នះ​ពាន​លីគ​៤​រដូវ​កាល​ជាប់​គ្នា។

Dybala ធ្លាប់​ជា​មិត្ត​រួម​ក្រុម​របស់​ Pogba អំឡុង​ពេល​រដូវ​កាល​ចុងក្រោយ​របស់​គេ​នៅ Juventus។ ស្របពេល​ដែល​ក្លឹប​រហស្សនាម​​សេះ​បង្កង់​ទិញ Pjanic មក​គឺ​ដើម្បី​ជំនួស​កន្លែង Pogba ​នេះ​ឯង៕