Ronaldo ត្រូវការតែ ៧គ្រាប់ទៀតប៉ុណ្ណោះ ដើម្បីឈានទៅកាន់ស្បែកជើងមាសអឺរុប

0
919

Cristiano Ronaldo ទើបតែរកបាន ២ គ្រាប់ទល់នឹង Atalanta ដើម្បីបន្តដេញតាមប្រម៉ាញស្បែកជើងមាសអឺរ៉ុប។ ដូច្នេះតើគាត់ត្រូវរកបានប៉ុន្មានគ្រាប់ទៀត ដើម្បីផ្តួល Lewandowski?

ការប្រកួតប្រជែងដណ្ដើមស្បែកជើងមាសដែលត្រូវបានផ្តល់ជូនអ្នកស៊ុតបាល់បញ្ចូលទីល្អបំផុតនៅអឺរ៉ុបជំនួសឱ្យការប្រកួតប្រជែងជាធម្មតាដែលយើងតែងតែបានដឹងរវាងកីឡាករ Lionel Messi និង Cristiano Ronaldo ឥឡូវនេះត្រូវបានគេឃើញថា CR7 កំពុងដេញតាមពីក្រោយ Robert Lewandowski ។

ទោះបីបច្ចុប្បន្ន Ronaldo ឈរនៅចំណាត់ថ្នាក់លេខ ៣ មាន ៥៦ ពិន្ទុ ឈរនៅពីក្រោយ Ciro Immobile (៥៨ ពិន្ទុ) និង Lewandowski (៦៨ ពិន្ទុ) ប៉ុន្តែរូបគាត់ហាត់បីដូចជាមានប្រៀបជាងគូរប្រជែងទាំងពីរ។ ទីមួយខណៈដែលខ្សែប្រយុទ្ធរបស់ក្លិប Bayern Munich បានបញ្ចប់រដូវកាលនេះ ចំណែក Ronaldo នៅតែមានការប្រកួតចំនួន ៦ លើកទៀតនៅ Serie A ។ លើសពីនេះទៀតគូប្រជែងរបស់គាត់ម្នាកឮទៀតគឺ Immobile កំពុងធ្លាក់ចុះជាមួយនឹងភាពស្ងប់ស្ងាត់ ៣ ប្រកួតជាប់គ្នា។

អាចសន្និដ្ឋានបានថា សិទ្ធិសម្រេចកំពុងស្ថិតនៅក្នុងដៃរបស់រ៉ូណាល់ដូ ព្រោះគាត់គ្រាន់តែត្រូវការរកបាន ៧ គ្រាប់ទៀតប៉ុណ្ណោះ ហើយគាត់នឹងឈ្នះស្បែកជើងមាសលើកទី ៥ ក្នុងអាជីពរបស់គាត់ ជាការពិតណាស់ដែលថាដៃគូប្រកួតប្រជែងផ្សេងទៀតមិនអាចចាប់បានឱកាសមួយនេះ។

ក្រឡេកមកមើលអំពីគុណសម្បត្តិនានា នាពេលថ្មីៗនេះរបស់ Ronaldo ភាគច្រើនជឿជាក់ថារ៉ូណាល់ដូនឹងឈានទៅដល់គោលដៅដែលបានរៀបរាប់ខាងលើ។ ចាប់តាំងពីត្រលប់មកនូវរដូវកាលវិញខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់រកបាន ៧ គ្រាប់ក្នុង ៦ ប្រកួតនៅ Serie A សម្រាប់ Juventus ។

ចំណាត់ថ្នាក់នៃការប្រកួតប្រជែងស្បែកជើងមាស៖

១- Lewandowski (Bayern Munich) – ៦៨ ពិន្ទុ (៣៤ គ្រាប់ x ២)

២- Immobile (Lazio) – ៥៨ ពិន្ទុ (២៩ គ្រាប់ x ២)

៣- Cristiano Ronaldo (Juventus) – ៥៦ ពិន្ទុ (២៨ គ្រាប់ x ២)

៣- Werner (Leipzig)​ – ៥៦ ពិន្ទុ (២៨ គ្រាប់ x ២)

៥- Haaland (Salzburg/ Dortmund)- ៥០ ពិន្ទុ (១៣ គ្រាប់ x ២, ១៦ x ១.៥ ជាមួយ Salzburg)

៦- Weissman – (Wolfsberger) – ៤៥ ពិន្ទុ (៣០ គ្រាប់ x ១,៥)

៧- Messi (Barcelona) – ៤៤ ពិន្ទុ (២២ គ្រាប់ x ២)

៧- Vardy (Leicester)​ – ៤៤ ពិន្ទុ (២១ គ្រាប់ x ២)

៩- Lukaku (Inter) – ៤០ ពិន្ទុ (២០ គ្រាប់ x ២)

៩- Aubameyang (Arsenal) – ៤០ ពិន្ទុ (២០ គ្រាប់ x ២)

១១- Ings (Southampton)) – ៣៨ ពិន្ទុ (១៩ គ្រាប់ x ២)

១១- Salah (Liverpool)- ៣៨ ពិន្ទុ (១៩ គ្រាប់ x ២)