Young និង Sanchez រកបានម្នាក់១គ្រាប់ ជួយ Inter លត់ Brescia ឡើងទក់សាច់

0
759

ក្រុម Inter Milan ក្នុងនាមជាម្ចាស់ផ្ទះ បានបើកទា្វរកីឡដ្ឋាន Giuseppe Meazza ទទួលតតាំងជាមួយក្រុមភ្ញៀវ Brescia កាលពីរាត្រីថ្ងៃពុធម្សិលមិញនេះ ដែលជាការប្រកួតក្របខណ្ឌ Serie A សប្ដាហ៍ទី២៩។

ក្នុងការប្រកួតនេះ ក្រុម Inter បានបង្ហាញទម្រង់យ៉ាងល្អ ពោលពួកគេ បង្កើតឱកាសស៊ុតសំដៅទីក្រុមភ្ញៀវ បានរហូតដល់២០ជើង ចំគោលដៅ១១ដង សម្រេចទីបាន៦គ្រាប់។ ចំណែកឯក្រុម Bresica វិញ ស៊ុតបាន៤ជើង ចំគោលដៅតែ១ដងប៉ុណ្ណោះ។

គិតត្រឹមតង់ទី១ ក្រុមលោក Antonio Conte រកបាន៣គ្រាប់ ក្នុងនោះ គ្រាប់ទី១ជាការស៊ុតផ្កាប់ចាន យ៉ាងអស្ចារ្យពីសំណាក់កីឡាករ Ashley Young ក្រោយទទួលបានបាល់ពីមិត្តរួមមក្រុមកាលនៅ Man UTD កីឡាករ Alexis Sanchez។ ចំណែកឯគ្រាប់ទី២ កើតឡើងដោយ Sanchez ដដែល តាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្រ ខណៈគ្រាប់ទី៣ នៅនាទីទី៤៥ សម្រេចទីដោយកីឡាករ Danilo D’Ambrosio។

លុះឈានចូលដល់តង់ទី២ ក្រុម Inter ក៏បន្ថែមបាន៣គ្រាប់ទៀត ធ្វើបានដោយកីឡាករ Roberto Gagliardini, Christian Eriksen និង Antonio Candreva។

គួរឲ្យដឹងដែរថា ម្នាក់១គ្រាប់កាលពីយប់មិញ គឺជាគ្រាប់ទី២ហើយរបស់ Sanchez និង​ Young ចាប់តាំងពីអ្នកទាំងពីរ ផ្លាស់ពីក្រុមបិសាចក្រហម Manchester United មកចូលរួមជាមួយក្រុមយក្សអ៊ីតាលី Inter Milan មក៕