Man City ចំណាយ៥០លាន ដើម្បីទិញយកខ្សែការពារ Nathan Ake ពីក្លិប Bournemouth

0
724

ក្លិប Manchester City កំពុងតែបើកកិច្ចចរចាជាមួយក្លិប Bournemouth ដើម្បីទិញយក ខ្សែការពារឆ្នើមសញ្ជាតិហូឡង់ Nathan Ake មកពង្រឹងជើងក្រោមបន្ថែមនារដូវក្ដៅនេះ។​

លោក Pep Guardiola គ្រោងទិញកីឡាករឲ្យបានយ៉ាងហោចណាស់៤រូបបន្ថែមនៅទីផ្សារដោះដូរកីឡាករខាងមុខនេះ ដោយឲ្យអទិភាពខ្ពស់លើខ្សែការពារ។ ជាមួយគ្នានេះ Pep កំពុងតែចង់បានរនាំងការពារ Nathan Ake ដែលក្លិប Bournemouth អាចនឹងដាក់តម្លៃខ្លួនរូបគេមិនក្រោម៤០លានផោន (ឬប្រមាណ៥១លានដុល្លារ) នោះទេ។

យ៉ាងណាមិញ ក្រៅពីកីឡាករវ័យ២៥ឆ្នាំរូបនេះ ក្លិប Man City ក៏កំពុងតែតាមទិញខ្សែការពារមួយចំនួនទៀតផងដែរដូចជាកីឡាករ Kalidou Koulibaly ពីក្លិប Napoli , កីឡាករ Diego Carlos ពីក្លិប Sevilla និងកីឡាករ Ben Chilwell ពីក្លិប Leicester ជាដើម៕