Man United នឹងលក់ចេញកីឡាករ Sanchez នៅ Inter និង Smalling នៅ Roma

0
626

ទូរទស្សន៍ Sky Sports បានរាយការណ៍ថា ក្រុមបិសាចក្រហម Manchester United នឹងមិនដាក់ខ្ចី​ជើងកីឡាករ​ទាំងពីរមាន Sanchez នៅ Inter និង Smalling នៅ Roma បន្តទៀតឡើយ។

កីឡាករ Smalling ដែលមានវ័យ ៣០ ឆ្នាំទៅហើយ បានធ្វើឱ្យមានការចាប់អារម្មណ៍ណាស់ទឹកដី Stadio Olimpico ខណៈដែលខ្សែប្រយុទ្ធសញ្ជាតិឈីលី Alexis Sanchez បានចំណាយពេលពេញមួយ​រដូវកាល​ជាមួយក្រុម Nerazzurri ដោយមិនប្រាកដថាតើ Inter នឹងបន្តកិច្ចសន្យាជាអចិន្ត្រៃយ៍ ឬយ៉ាងណានោះទេ។

គេជឿជាក់ថាក្រុម Roma នឹងបន្តកិច្ចព្រមព្រៀងលើការខ្ចីជើងបន្តមួយរដូវកាលទៀតសម្រាប់រដូវកាល ២០២០/២១ ប៉ុន្តែរបាយការណ៍បានអះអាងថា United មិនចង់បានបែបហ្នឹងនោះទេ គឺពួកគេចង់លក់ផ្តាច់តែម្តង។ United ក៏នឹងធ្វើដូចនេះចំពោះ Sanchez ផងដែរ៕

FLORENCE, ITALY – DECEMBER 20: Chris Smalling of AS Roma in action during the Serie A match between ACF Fiorentina and AS Roma at Stadio Artemio Franchi on December 22, 2019 in Florence, Italy. (Photo by Gabriele Maltinti/Getty Images)