យោងតាមកាសែត Mirror បានចុះផ្សាយថា បីសាចក្រហមកំពុងតែរំលឹកឡើងវិញនូវកិច្ចសន្យាកុងត្រា នាំយកជើងស៊ុត Harry Kane របស់ Tottenham ក្រោយពីក្រុមបីសាចក្រហមដណ្ដើមបានសំបុត្រចូលទៅកាន់ Champions League។
ជាការលំបាកសម្រាប់ក្រុម បីសាចក្រហម នៅពេលនេះគឺ ភាគីខាងក្លិប Tottenham ធ្លាប់បានប្រកាសតម្លៃផ្ទេខ្ពស់កប់ពពក ពោលគឺប្រសិនបើបីសាចក្រហមចង់បាន ជើងស៊ុតកើតឆ្នាំ១៩៩៣រូបនេះ ក្រុមបីសាចក្រហមត្រូវឆ្លើយតបឲ្យបាននូវចំនួនទឹកប្រាក់ប្រមាណ ២០០លានផោន៕