Messi ឈ្នះក្ដីដែលអូសរយៈពេល ៩ឆ្នាំ ជាមួយក្រុមហ៊ុនកង់អេស្ប៉ាញ់

0
695

តុលាការយុត្តិធម៌អ៊ឺរ៉ុបបានចេញសេចក្តីសម្រេចថា Messi បានឈ្នះការការតវ៉ាជាមួយម៉ូតូម៉ាក Massi ដែលមានរយៈពេល ៩ ឆ្នាំហើយ។

Messi បានឈ្នះការប្រកួតប្រជែងយីហោជាមួយក្រុមហ៊ុនផលិតកង់អេស្ប៉ាញ Massi ។ ខ្សែប្រយុទ្ធ Barca លើកដំបូងបានប្រើឈ្មោះរបស់គាត់ដើម្បីចុះឈ្មោះទៅលើម៉ាកយីហោសម្លៀកបំពាក់ យីហោស្បែកជើងបាល់ទាត់ និងសម្ភារៈកីឡាផ្សេងទៀតចាប់តាំងពីឆ្នាំ ២០១១ ។

ប៉ុន្តែក្រុមហ៊ុនកង់ឈ្មោះ Massi បានជំទាស់ភ្លាមៗដោយសារតែការភ័យខ្លាចថាឈ្មោះរបស់ Messi នឹងបង្កភាពយល់ច្រលំដល់អតិថិជនរបស់ខ្លួន។ សង្គ្រាមយីហោនេះបានបន្តអស់រយៈពេល ៩ ឆ្នាំមកហើយ។ ក្នុងអំឡុងពេលនេះ Massi បានដាក់ពាក្យបណ្តឹងទៅការិយាល័យកម្មសិទ្ធិបញ្ញាអឺរ៉ុប (EUIPO) និងតុលាការយុត្តិធម៌អឺរ៉ុប (ECJ)។​

ប៉ុន្តែនៅទីបំផុតតុលាការយុត្តិធម៌អឺរ៉ុបបានច្រានចោលពាក្យសុំរបស់ក្រុមហ៊ុន Massi និង EUIPO កាលពីម្សិលមិញ។ នៅពេលនោះតុលាការបានសន្និដ្ឋានថាភាពច្របូកច្របល់រវាងយីហោទាំងពីរគឺមិនទំនងនោះទេ ព្រោះ Messi ល្បីឈ្មោះខ្លាំងណាស់ និងមានអ្នកគាំទ្រជុំវិញពិភពលោក៕