Ronaldo ទទួលបានការចុច Like ខ្ពស់បំផុតក្នុងរយៈពេលដ៏ខ្លីមិនគួរឱ្យជឿ

0
615

រូបថតដ៏ក្តៅគគុករបស់ Cristiano Ronaldo នៅលើ Instagram បានទាក់ទាញការចុច like ខ្ពស់បំផុតក្នុងរយៈពេលដ៏ខ្លីមិនគួរឱ្យជឿ។

Cristiano Ronaldo គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលល្បីល្បាញបំផុតនៅលើពិភពលោកដែលមានអ្នកគាំទ្រច្រើនជាពិសេសនៅក្នុងបណ្តាញសង្គម។ គណនី Instagram របស់ CR7 មានអ្នកតាមដានចំនួន ២៣៧ លាននាក់ ដូច្នេះការបង្ហោះរបស់គាត់នីមួយៗទទួលបានការ Like រាប់លាន និងមានCommentរាប់ម៉ឺន។

ទោះជាយ៉ាងណាក៏ដោយមនុស្សជាច្រើននៅតែមានការភ្ញាក់ផ្អើលនៅពេលដែលឃើញចំនួន likeលើរូបថតចុងក្រោយដែលបានចែកចាយដោយរ៉ូណាល់ដូនៅលើ Instagram ។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់រូបនេះ បានបង្ហោះរូបភាពពាក់អាវបង្ហាញទ្រូង និងពោះអាប់ដែលមនុស្សរាប់លាននាក់ប្រាថ្នាចង់បាន។