ក្រុមបីសាចក្រហម ប៉ះ Chelsea យប់នេះ គឺក្រុមទាំងមូលនៅតែជឿជាក់លើ Cristiano Ronaldo។ ប៉ុន្តែអ្វីដែលពិបាកនឹងជឿនោះគឺ CR7 មានកំណត់ត្រាស៊ុតបញ្ចូលទីអាក្រក់ខ្លាំងណាស់ទល់នឹងគូប្រកួតនេះ។
Cristiano Ronaldo នឹងដឹកនាំក្រុមបីសាចក្រហម MU ម្ដងទៀតទៅកាន់កីឡដ្ឋាន Stamford Bridge ដើម្បីជួប Chelsea ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យនេះ។ ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំរូបនេះបានរក្សាសមត្ថភាពស៊ុតបញ្ចូលទីដ៏ឆ្នើមរបស់គាត់ចាប់តាំងពីការត្រលប់មកវិញនៅរដូវក្តៅដោយរកបាន ១០ដងក្នុង ១៤ ប្រកួត។
ក្នុងអាជីពរបស់គាត់ Ronaldo បានជួប Chelsea ចំនួន ១៥លើក ដោយសម្រេចបានកំណត់ត្រាឈ្នះ ៥ ស្មើ ៤ និងចាញ់ ៦លើក ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺគាត់ស៊ុតបានតែមួយគ្រាប់ប៉ុណ្ណោះ។
គ្រាប់បាល់ដ៏កម្រនេះបានកើតឡើងនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ ២០០៨ ដែលក្រុមបីសាចក្រហម មានលទ្ធផលស្មើគឺ ១-១ មុនពេលឈ្នះដោយការស៊ុតបាល់ប៉េណាល់ទី។
តាមការគណនា Ronaldo មិនអាចស៊ុតបញ្ចូលទីបានឡើយ ទល់នឹង Chelsea ក្នុងការប្រកួត Premier League ១០លើកមុន។ ក្រុមតោខៀវគឺជាក្រុមដែលគាត់បានជួបច្រើនបំផុតដែលមិនធ្លាប់មាននៅក្នុងការប្រកួត។
ក្នុងការប្រកួតទាំង ១០ លើកនេះ ខ្សែប្រយុទ្ធព័រទុយហ្គាល់ឈ្នះ ៣ ស្មើ ៣ និងចាញ់ ៤ ដោយមានការបញ្ចូនបាល់ ២លើក ក្នុងរដូវកាលឆ្នាំ ២០០៥/០៦ និង ២០០៨/០៩ ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ Ronaldo មិនដែលជួប Chelsea អំឡុងពេលគាត់លេងនៅក្រុម Real Madrid ឡើយ។ បទពិសោធន៍ពីមុនទាំងអស់របស់គាត់ជាមួយក្លឹបនៅទីក្រុងឡុងដ៍គឺនៅក្នុងលើកដំបូងរបស់គាត់ដែលលេងឱ្យ បិសាចក្រហម ។
ការប្រកួតចុងក្រោយរបស់ CR7 នៅកីឡដ្ឋាន Stamford Bridge ក្នុងក្របខ័ណ្ឌ Premier League គឺនៅក្នុងខែកញ្ញា ឆ្នាំ ២០០៨ នៅពេលដែលគាត់បានចូលលេងជាកីឡាករបម្រុងជាមួយនឹងលទ្ធផលចុងក្រោយស្មើ ១-១ ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់បានឈ្នះការប្រកួតចុងក្រោយរបស់គាត់ជាមួយនឹងក្រុម Chelsea គឺនៅក្នុងខែមករា ឆ្នាំ ២០០៩ នៅ Old Trafford ជាមួយនឹងគ្រាប់បាល់របស់ Nemanja Vidic, Wayne Rooney និង Dimitar Berbatov ៕