AFF Cup 2020៖ គ្រូ​បង្វឹក​ម៉ាឡេស៊ី​លើកឡើងថា ​«កម្ពុជា​ នឹង​មិន​ងាយ​ស្រួល​សម្រាប់​យើង​ឡើយ»

0
2318

គ្រូបង្វឹក Tan Cheng Hoe របស់ក្រុមជម្រើសជាតិម៉ាឡេស៊ី ទើបតែបញ្ជាក់ប្រាប់កូនក្រុមរបស់ខ្លួនថា កម្ពុជា លែងជាក្រុមដែលងាយរងការគំរាមកំហែងក្នុងការប្រកួតបើកឆាកពូល B នៃពានរង្វាន់ AFF Cup 2022 ទៀតហើយ។

តាមកាលវិភាគ ក្រុមម៉ាឡេស៊ី នឹងជួបកម្ពុជា នៅថ្ងៃទី៦ ខែធ្នូ នៅកីឡដ្ឋាន Bishan (សិង្ហបុរី) ក្នុងក្របខណ្ឌនៃពូល B ដែលមានក្រុមការពារតំណែងជើងឯក វៀតណាម ឡាវ និងឥណ្ឌូនេស៊ី ផងដែរ។ បើ​តាម​លោក Tan Cheng Hoe ​ការ​ប្រកួត​ជាមួយ​កម្ពុជា​នឹង​មិន​ងាយ​ស្រួល​ដូច​អ្នក​គាំទ្រ​គិត​នោះ​ទេ។

ក្នុងការវាយតម្លៃគូប្រកួតក្នុងពូល B កាសែត New Straits Times បានចុះផ្សាយថា គ្រូបង្វឹក Cheng Hoe បាននិយាយថា ក្រុមកម្ពុជាកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការបង្កការលំបាកដល់ម៉ាឡេស៊ី។ អ្នកយុទ្ធសាស្រ្តវ័យ ៥៣ ឆ្នាំរូបនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការប្រកួតទាល់នឹង «អ្នកប្រយុទ្ធអង្គរ» ដែលបានយកឈ្នះលើកោះ Guam ដោយលទ្ធផល ៣-១ ក្នុងវគ្គ Play-off នៃវគ្គជម្រុះជុំទី ៣ នៃ Asian Cup ឆ្នាំ ២០២៣ កាលពីខែមុន។

REPORT: Cambodia 0-1 Malaysia

 

«កម្ពុជាកំពុងលេងបានល្អក្រោមការដឹកនាំរបស់គ្រូបង្វឹក Ryu Hirose និងក្រោមការដឹកនាំរបស់គ្រូបង្វឹក Keisuke Honda។ ពួក​គេ​កំពុង​តែ​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ជា​មួយ​នឹង​ក្រុម​ល្អ ដូច្នេះ​វា​នឹង​មិន​ងាយ​ស្រួល​សម្រាប់​យើង​ឡើយ»។ លោក Cheng Hoe ក៏បានលើកឡើងជាពិសេសអំពីបទពិសោធន៍របស់គ្រូបង្វឹកជប៉ុន Honda ដែលបានចូលរួមប្រកួត World Cup ៣ ដង (២០១០, ២០១៤ និង ២០១៨) ដែលនឹងជួយក្រុមកម្ពុជាឈានទៅវគ្គ AFF Cup 2020។

«ខ្ញុំ​មិន​ចង់​ឲ្យ​កីឡាករ​របស់​យើង​មាន​ទំនុក​ចិត្ត​ខ្លាំង​ពេក​ក្នុង​ការ​ប្រកួត​បើក​ឆាក AFF Cup នោះ​ទេ។ ពួកគេ​ត្រូវ​ផ្តោត​លើ​ការ​លេង​តាម​ផែនការ​យុទ្ធសាស្ត្រ។ កម្ពុជា​មាន​កីឡាករ​កំពូលៗ​ខ្លះ​ទៅ​លេង​នៅ​បរទេស។ ដូចជា ចាន់ វឌ្ឍនាកា ជាខ្សែប្រយុទ្ធដែលធ្លាប់លេងនៅ M-League (លីគកំពូលម៉ាឡេស៊ី) ហើយនៅតែមានទម្រង់លេងល្អដ៏ដែល។ យើង​ត្រូវ​មានការប្រុងប្រយ័ត្ន​ចំពោះ​ក្រុមកម្ពុជា។ ពួក​គេ​ហ្វឹកហាត់​យ៉ាង​ខ្លាំង ហើយ​រត់​បាន​ច្រើន​ក្នុង​ការ​ប្រកួត ហើយ​មិន​ដែល​ចុះចាញ់​ឡើយ»។​ គ្រូបង្វឹក Cheng Hoe បានសង្កត់ធ្ងន់យ៉ាងដូច្នេះ។

Malaysia heading into a tough encounter in Manila | Goal.com

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ការលើកឡើងរបស់គ្រូបង្វឹក Cheng Hoe គឺចាំបាច់នៅពេលដែលម៉ាឡេស៊ីនៅតែត្រូវជួបគូប្រកួតខ្លាំងគឺវៀតណាម (១២ ធ្នូ) និងឥណ្ឌូនេស៊ី (១៩ ធ្នូ) ក្នុងការប្រជែងយកសំបុត្រវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពូល B។

ក្រុមម៉ាឡេស៊ីបានប្រមូលផ្តុំគ្នាតាំងពីថ្ងៃទី ២២ ខែវិច្ឆិកាមកម្ល៉េះ ប៉ុន្តែមានកីឡាករតែ ១១ នាក់ប៉ុណ្ណោះព្រោះនៅសល់គឺរវល់លេងក្នុងការប្រកួត Malaysia Cup ។ លោក Cheng Hoe មាន​កីឡាករ​តែ ២៨ នាក់​ប៉ុណ្ណោះ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត AFF Cup 2020 នៅ​ថ្ងៃ​ទី ១ ខែ​មករា ជា​ថ្ងៃ​បន្ទាប់​ពី​ការ​ប្រកួត Malaysia Cup វគ្គ​ផ្ដាច់ព្រ័ត្រ៕

Honda driving Cambodia forward - The Asian Game