Juventus កំពុងពិចារណាដាក់កីឡាករ៣នាក់ មកដូរយកកីឡាករ Adama Traore

0
591

យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបសេះបង្កង់ Juventus គ្រោងដាក់កីឡាករ៣រូប ក្នុងកិច្ចព្រមព្រៀង ជាថ្នូរដោះដូរយកខ្សែប្រយុទ្ធស្លាបកំពុងឡើងកូដរបស់ក្រុម Wolverhampton Wanderers កីឡាករ Adama Traore។

ក្រោយបង្ហាញទម្រង់លេងលេចធ្លោជាមួយក្រុម Wolves ក្នុងរដូវកាលនេះ Traore ត្រូវបានក្លិបធំៗជាច្រើននៅតំបន់អឺរ៉ុប ចោមរោមចង់បាន ក្នុងនោះរួមមានក្លិប Liverpool, Manchester City និង Manchester United ជាដើម ។ ដោយឡែកកាលពីពេលថ្មីៗ ក្លិប Juventus ត្រូវបានគេរាយការណ៍មកថា ក៏កំពុងពិចារណាដាក់សំណើផ្ទេរយកកីឡាករកំពូលល្បឿនសញ្ជាតិអេស្ប៉ាញរូបនេះផងដែរ។

យោងតាមការចុះផ្សាយរបស់កាសែត ESPN ក្លិបជើងឯក Serie A រដូវកាលមុន មានគម្រោងដាក់កីឡាករ៣រូប ដែលមិនសូវប្រើប្រាស់ ដើម្បីមកដោះដូរយក Traore ពី Wolves ដោយកីឡាករទាំង៣នាក់នោះមានដូចជា អ្នកចាំទី Mattia Perin ខ្សែការពារ Daniele Rugani និង Cristian Romero។

គួរឲ្យដឹងដែរថា Traore ក្នុងរដូវកាលនេះ បង្ហាញខ្លួនឲ្យក្រុមរហស្សនាមចចកខ្មៅ បាន៤៨ប្រកួត ក្នុងនោះគេស៊ុតបាន៦គ្រាប់ និងបោះបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន១២ដង។ ខណៈបច្ចុប្បន្នរូបគេកំពុងជួយក្រុម Wolves ប្រជែងយកតំណែង Top 4 ក្នុងក្របខណ្ឌ​ Premier League ៕