Messi មានភាពធុញទ្រាន់ជាខ្លាំងជាមួយនឹងព័ត៌មានថា រូបគេផ្ទេរចេញទៅក្លឹបផ្សេង

0
838

អនាគតរបស់ Lionel Messi កំពុងជាប្រធានបទក្តៅមួយនៅក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន ប៉ុន្តែបុរសសញ្ជាតិអាហ្សង់ទីនរូបនេះកំពុងមានភាពធុញទ្រាន់ជាខ្លាំងជាមួយនឹងព័ត៌មានដែលថារូបគេនឹងផ្ទេរចេញទៅកាន់ក្រុមអ្នកមាន Paris Saint-Germain។

ចុចទីនេះចូលទៅកាន់វែបសាយ 1X BET

គួរបញ្ជាក់ដែរថា កិច្ចសន្យារបស់ Lionel Messi គឺនឹងផុតកំណត់នៅចុងរដូវកាលនេះ ហើយកីឡាកររូបនេះក៏អាចនឹងផ្ទេរចេញទៅក្លិបផ្សេងបានដែរ ប៉ុន្តែតាមរយៈសមីខ្លួន Messi ហាក់មិនសប្បាយចិត្តឡើយនៅពេលដែលមានព័ត៌មានជាច្រើនបានចុះផ្សាយថារូបគេម្តងទៅក្លិបនេះ ម្តងទៅក្លិបនោះ។

អ្នកកាសែតមួយរូបដែលមានឈ្មោះថា Alfredo Martinez បានចេញមុខអះអាងនិយាយទាក់ទងជាមួយនឹង Messi យ៉ាងដូច្នេះថា៖

Messi បច្ចុប្បន្នគាត់កំពុងតែមានការធុញទ្រាន់ខ្លាំងមែនទែន ជុំវិញការជជែកដេញដោលពីអនាគតរបស់គាត់ថានឹងផ្ទេរចេញទៅ PSG។ គាត់គឺនៅមិនទាន់សម្រេចចិត្តច្បាស់លាស់អំពីអនាគតរបស់គាត់នៅឡើយទេ។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Jordi Evole កីឡាករ Lionel Messi បានបញ្ជាក់យ៉ាងច្បាស់ហើយថា គាត់មិនទាន់ហ៊ានបកស្រាយអពីអនាគតរបស់គាត់ទេ ត្រូវរង់ចាំដល់ដំណាច់រដូវកាលសិន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយពាក្យចចាមអារាមក៏នៅតែមានជាបន្តបន្ទាប់។

ចុចទីនេះ ចាក់បាល់ជាមួយហាងឆេងខ្ពស់

កាលពីថ្ងៃពុធកន្លងទៅ Di Maria ក៏បាននិយាយអំពីកីឡាករ​ Lionel Messi ប្រាប់ទៅសារព័ត៌មាន Canal ដែរថា៖

វាជាឱកាសដ៏ធំបំផុតសម្រាប់ខ្ញុំ ប្រសិនបើ Lionel Messi នឹងផ្លាស់មក​PSG។

ដោយសារតែពាក្យសម្តីប៉ុន្មានម៉ាត់របស់ Di Maria នេះបានធ្វើឱ្យ​Koeman មានការខឹងសម្បារយ៉ាងខ្លាំងរហូតដល់លោកបានធ្លោយពាក្យសម្តីមកថា សូមឱ្យក្លិបរបស់បរាំងមួយនេះនិយាយដោយមានការគោរព និងឱ្យតម្លៃមកកាន់ក្លិប Barcelona ផង៕