ក្រុម Aston Villa បានយកជ័យជម្នះលើក្រុម Leicester City ក្នុងលទ្ធផល ១-០ កាលពីយប់មិញនេះទៀត ដើម្បីបន្ដកំណត់ត្រាមិនចាញ់របស់ខ្លួន។
ប៉ះជាមួយ Leicester City ក្រុម Aston នៅតែបន្ដលេងបានយ៉ាងល្អដដែល។ ការប្រកួតមួយនេះ ឱកាសមានទៅមានមក ហើយក្រុម Leicester City ព្យាយាមសម្រុកមែនទែន ដើម្បីស្វែងរកគ្រាប់បាល់។ តែចុងក្រោយការសម្រុកនោះមិនទទួលបានផលឡើយ ផ្ទុយទៅវិញ Aston Villa ទេ ដែលរកបាន១គ្រាប់នៅនាទី៩០+ ដោយ Ross Barkley និងជាគ្រាប់បាល់ជ័យជម្នះតែម្ដង។
ទទួលបាន៣ពិន្ទុបន្ថែមទៀតនេះ បានធ្វើឱ្យក្រុម Aston Villa ៤ប្រកួតមកនេះ ឈ្នះទាំង៤ប្រកួតតែម្ដង និងក្លាយជាក្រុមតែមួយគត់នៅដើមរដូវកាលនេះ ដែលឈ្នះការប្រកួតរហូត៕