France Football សម្រេច​លុបចោល​ការ​ប្រគល់​ពាន ​ ​Ballon D’or 2020 ដោយសារ​វិបត្តិ COVID-19

0
929

សារព័ត៌មាន France Football ដែល​ជា​អ្នក​រៀប​ចំ​កម្មវិធី​ប្រគល់​ពាន រង្វាន់​កីឡាករ​បាល់​ទាត់​ល្អ​ប្រចាំ​ឆ្នាំ​ ឬ ​Ballon D’Or បាន​ប្រកាស​ជា​ផ្លូវការ​ថា​ ព្រឹត្តិការណ៍​សម្រាប់​កីឡាករ​ល្អ​ជាងគេ​ប្រចាំ​ឆ្នាំ​២០២០​ នេះ​នឹង​មិន​ត្រូវ​បាន​រៀបចំ​ឡើយ​ដោយសារ​ការ​រំខាន​ពី​វីរុស​ Covid-19 ហើយ​ការប្រកួត​លី​គ​បាល់ទាត់​ទាំងឡាយ ​ក៏បាន​ផ្អាក​តាំងពី​ខែ​មីនា​មិនបាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន​ដែរ​។

​​គួរ​បញ្ជាក់​ថា ​នេះ​គឺជា​លើកដំបូង​បង្អស់​រាប់​ចាប់ពី​ឆ្នាំ​១៩៥៦ ​មក​ដែល​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​អាក់​ខាន ​ដោយ​ការសម្រេច​រំសាយ​ចោលការ​ប្រគល់​ពានរង្វាន់​នេះ ​ផ្អែក​ទៅ​លើ​កត្តា​សំខាន់ៗ​ជាច្រើន​នៃ​ភាព​មិន​ប្រក្រតី​នៃ​បាល់ទាត់ ​ដូចជា​កីឡាករ​ល្អ​បំផុត​ទាំង​ ១១​នាក់​មិន​អាច​ជ្រើសរើស​បាន​ដោយ​តុល្យ​ភាព​,​ ការប្រកួត​លី​គ​កំពូល​មួយ​ចំនួន​បាន​រំសាយ​មុន​ចប់​រដូវ​កាល ​និង​ការប្រកួត​មិន​ពេញ​លក្ខណៈ​នៃ​ពានរង្វាន់​នានា​ដូចជា UEFA Champ​i​o​ns League និង UEFA Europa League ជាដើម​។​ ​គួរ​បញ្ជាក់​ថា ​ពានរង្វាន់ ​BallonD’or​ ត្រូវ​បាន​ប្រគល់​ជូន​ចុងក្រោយបង្អស់​ដល់​កីឡាករ Lionel Messi​ ដែល​ជា​ពាន​លើក​ទី​៦ ​និង​ជា​កំណត់ត្រា​ច្រើន​ជាង​គេ​បង្អស់ ​ខណៈ​ដែល Cristiano Ronaldo ឈ្នះ​ពាន​នេះ​តែ​ ៥​លើក​ប៉ុណ្ណោះ ​ហើយ​ដោយ​ឡែក​ការ​ឈ្នះ​ពាន​ BallonD’or​ របស់ Luka Modric​ កាលពី​ឆ្នាំ​២០១៨ ​គឺជា​ការ​បំបែក​កំណត់ត្រា​នៃ​ការ​ប្រជែង ​BallonD’or ​រវាង Messi និង Ronaldo តាំងពី​ឆ្នាំ​២០០៨​មក​៕