Barca និង Juventus ឈានដល់កិច្ចព្រមព្រៀងដោះដូរខ្សែបំរើ

0
764

Barca និង Juventus កំពុងត្រៀមធ្វើការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ដើម្បីពង្រឹងខ្សែបម្រើ។

Tuttosport បានរាយការណ៍ថា Miralem Pjanic បានយល់ព្រមចូលរួមជាមួយ Barcelona នៅក្នុងទីផ្សារដោះដូរកីឡាករខាងមុខនេះ។ នេះមិនមែនជាការលក់ទេ តែជាការដោះដូរកីឡាកររវាង Barca និង Juventus ។ ម្ចាស់ការពារតំណែងជើងឯក La Liga នឹងអនុញ្ញាតឱ្យ Arthur ទៅខាង Juventus វិញ។

Pjanic គឺជាសសរស្តម្ភនៃខ្សែបំរើកណ្តាល ប៉ុន្តែក្រុមសេះបង្កង់ Juventus ចង់ប្រើកីឡាកររូបនេះជាផ្នែកនៃកិច្ចសន្យាដើម្បីនាំ Pogba ត្រលប់មកទីក្រុង Turin វិញ។ ទោះយ៉ាងណា Barca ខិតខំឲ្យបានឆាប់រហ័ស និងបានបញ្ចុះបញ្ចូលកីឡាករសញ្ជាតិបូស្នៀរូបនេះ ឱ្យផ្លាស់ទៅ Camp Nou នៅរដូវកាលខាងមុខនេះ។

រដូវកាលនេះ Pjanic លេងបាន ២២ ដង ស៊ុតបញ្ចូលទីបាន ៣ គ្រាប់។ អតីតកីឡាករ Roma ត្រូវបានគេចាត់ទុកថាជាខ្សែបំរើឈានមុខគេម្នាក់នៅអឺរ៉ុប។

មុននេះ Juventus ចង់ប្រើ Pjanic និង Ramsey ជាថ្នូរនឹង Pogba ។ ទោះយ៉ាងណាការផ្តល់ជូននេះមិនត្រូវបានយល់ព្រមដោយ Man Utd ទេ។ “ បិសាចក្រហម” បានប្រកាសថា Pogba នឹងចូលរួមជាមួយក្លិបណាដែលមានទឹកប្រាក់គ្រប់គ្រាន់ចំនួន ១៥០ លានផោនដើម្បីចរចា។

ក្រៅពីខ្សែបម្រើ Barca មានបំណងចង់បន្ថែម ២នាក់ទៀតគឺអ្នកចាំទី Andre Onana ខ្សែការពារលេខ ១ របស់ Ajax និងខ្សែប្រយុទ្ធ Lautaro Martinez មកពីក្លឹប Inter ។ ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថាក្រុម Camp Nou បានឈានដល់កិច្ចព្រមព្រៀងបុគ្គលមួយចំនួនជាមួយខ្សែប្រយុទ្ធសំខាន់របស់ Inter៕