អ្នក​ចាត់ការ Barca ​៖ Messi ​នឹង​បញ្ចប់​អាជីព​នៅ Barca ​នឹងមិន​ទៅ​ណា​ទេ

0
1685

​លោក Setien ​អ្នក​ចាត់ការ​ក្រុម FC Barcelona ​ថា​ខ្សែ​ប្រយុទ្ធ Lionel Messi ​នឹង​បញ្ចប់​អាជីព​បាល់ទាត់​របស់​ខ្លួន​នៅ​ទឹកដី​ Camp Nou ​ដោយ​មិន​ចាកចេញ​ទៅ​ណា​ទៀត​ទេ។

​ប្រធាន​ក្រុម​អ្នក​មាន​បុណ្យ​ខាង​លើ ​នៅ​សល់​កុងត្រា​ត្រឹម​១​រដូវ​កាល​ទៀត​ប៉ុណ្ណោះ ​ហើយ​បច្ចុប្បន្ន​នេះ​មាន​ដំណឹង​ថា​ក្លឹប​ជា​ច្រើន​កំពុង​ចរចា​យក​រូបគេ​ទៅ​ហើយ។ ​តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី Setien ​អ្នក​ចាត់ការ​ក្រុម Barca ​ដែល​ចូល​មក​ដឹក​នាំ​កាល​ពី​ខែ​មករា​កន្លង​ទៅ ​មាន​ទំនុក​ចិត្ត​ថា Messi ​នឹង​ស្មោះ​ស្ម័គ្រ ​មិន​ចាកចេញ​ទៅ​ណា​ទេ។ រូបគេ​នឹង​ចូល​និវត្តន៍​នៅ​ក្លឹប​នេះ​តែ​ម្ដង។

Setien ​បាន​និយាយ​ថា​៖ “បញ្ហា​តែងតែ​កើត​មាន​ឡើង​សម្រាប់​ក្លឹប​ធំ​ៗ។ ​ខ្ញុំ​មិន​គិត​ថា​រឿង​ដែល​បាន​កើត​ឡើង​ដោយសារ​តែ Covid-19 ​នឹង​ធ្វើ​ឱ្យ​កីឡាករ​ដូច Messi ​គិត​ចង់​ចាកចេញ​ពី​ក្លឹប​ឡើយ។ ខ្ញុំ​ច្បាស់​ណាស់​ថា​គាត់​នឹង​បញ្ចប់​អាជីព​នៅ​ទី​នេះ។ គ្មាន​ក្លឹប​ណា​មួយ​អាច​អន្ទង់​ចិត្ត​គេ​ឱ្យ​ចាកចេញ​បាន​ឡើយ”៕