Gareth Bale រងការរិះគន់ចំពោះអាកប្បកិរិយា​ឆ្គង​​រឿង​អប​អរ​ពាន​ La Liga

0
591

Gareth Bale មើលទៅដូចជាគាត់ចង់នៅក្លិបណាផ្សេងក្រៅពីក្លិប Real Madrid ដែលត្រូវបានគេអង្កេត​ឃើញក្នុងកំឡុងពេលនៃការអបអរនៃការឈ្នះពាន La Liga កាលពីយប់មិញ។ ក្រុមរបស់លោកគ្រូ Zinedine Zidane បានក្លាយជាម្ចាស់ជើងឯកជាលើកទី ៣៤ បន្ទាប់ពីទទួលបានជ័យជម្នះ ២-១ លើក្រុម Villarreal ខណៈដែលក្រុមលេខ ២ Barcelona បានចាញ់ក្រុម Osasuna ២-១ ។

កីឡាករទាំងអស់របស់ក្លិប Real Madrid បានអបអរសាទរជ័យជំនះរបស់ពួកគេនៅកីឡដ្ឋាន Estadio Alfredo Di Stefano ប៉ុន្តែ Bale ក្រោយពីបាល់ទាត់ត្រឡប់មកវិញ គាតមើលទៅហាក់មិនចាប់អារម្មណ៍លើការឈ្នះពាននេះ​ទាល់តែសោះ។

រូបភាពផ្សេងទៀតក៏បានលេចចេញមកបង្ហាញថាគាត់ហាក់មិនស្រួលក្នុងចិត្ត ដោយប្រហែលជាគាត់គិតថាគាត់មិន​បានរួមចំណែកធំក្នុងការជួយក្រុមទេមើលទៅ។

អ្នកគាំទ្របានប្រតិកម្មទៅនឹងការអបអរមិនអស់ពីចិត្តរបស់ខ្សែប្រយុទ្ធសញ្ជាតិវែលស៏រូបនេះ ហើយវាពិតជាត្រឹមត្រូវ​ណាស់ដែលគ្រប់គ្នាសុទ្ធតែឃើញថាគាត់មានអាកប្បកិរយាឆ្គងណាស់កាលពីយប់មិញ។អតីតខ្សែបម្រើស្លាបរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur រូបនេះបានចាប់ផ្តើមលេងបានតែ ១២ ប្រកួតប៉ុណ្ណោះនៅ La Liga រដូវកាលនេះ និងត្រូវប្តូរចូលបាន ២ លើកចាប់តាំងពីការវិលត្រឡប់​របស់បាល់ទាត់​កាលពីខែមុន៕