បីសាចក្រហម ត្រូវសងបន្ថែមឲ្យទៅក្លិប Sporting Lisbon ដែលមានក្នុងផ្នែកមួយនៃការចរចារផ្ទេយក Bruno Fernandes ។ Bruno Fernandes បានមករួមរស់ជាមួយក្រុមបីសាចក្រហម ជាមួយនឹងតម្លៃចំនួន ៤៧ លានផោន ហើយភាគីទាំងពីរបានរីករាយជាមួយតម្លៃនេះ ដោយសារតែសមត្ថភាពដ៏អស្ចារ្យ របស់ Bruno Fernandes។
ពេលនេះ ក្រុមបីសាចក្រហមបានដណ្ដើមបានសំបុត្រចូលទៅកាន់ Champions League ហើយ ដូច្នេះពួកគេត្រូវសងបន្ថែមដល់ក្លិបព័រទុយហ្គាល់ចំនួនទឹកប្រាក់ ៣លានអឺរ៉ូ (២,៧លានផោន) ជាប្រាក់រង្វាន់បន្ថែមជូន។
ប្រសិនបើ ក្រុមបីសាចក្រហម ឈានចូលក្នុងចំណាត់ថ្នាក់ទី៤ នៃក្របខ័ណ្ឌ Premier League ក្នុង២រដូវកាលបន្តបន្ទាប់ទៀតនោះ ចំនួនទឹកប្រាក់ដែលត្រូវទូទាត់បន្ថែមសម្រាប់ក្លិបបាល់ទាត់ព័រទុយហ្គាល់ បន្ថែមទៀតរហូតដល់ ១,៨លានផោន៕