ក្របខ័ណ្ឌ Bundesliga របស់​អាល្លឺ​ម៉ង់​អាច​នឹង​វិល​មក​វិញ​​​នៅ​ដើម​​ខែ​ក្រោយ ដោយ​​លេង​​​បិទ​​ទ្វា​រ​

0
851

ក្របខ័ណ្ឌ Bundesliga របស់អាឡឺម៉ង់អាចនឹងវិលត្រឡប់មកវិញនៅថ្ងៃទី ៩ ខែឧសភា ដោយ​លេង​បិទទ្វារ និងមានយុទ្ធសាស្ត្រទប់ស្កាត់មេរោគ Covid-19 ដ៏មានប្រសិទ្ធិភាពនៅទូទាំងប្រទេស។

ក្រុមទាំងអស់បានវិលត្រឡប់មកហ្វឹកហាត់វិញហើយ ទោះបីបច្ចុប្បន្នក្រុមត្រូវប្រើក្រុមកីឡាករប្រមាណ​ជា ៧ ឬ ៨ នាក់ក៏ដោយ។ Bild បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល Bundesliga ដែលនាយក​រដ្ឋមន្រ្តី​​នៃទីក្រុង Bavaria លោក Markus Soder និងនាយករដ្ឋមន្រ្តី Minster Armin Laschet បាននិយាយថាពួកគេពេញចិត្តនឹងការត្រលប់មកវិញរបស់លីគនៅថ្ងៃនោះ ដោយបានផ្តល់​នូវគម្រោង​បន្ថែមដើម្បីឱ្យការវិលត្រឡប់នៃលីគអាឡឺម៉ង់មានប្រសិទ្ធភាពខ្ពស់ ហើយការសម្រេចចុងក្រោយ គឺ​ចាំ​តែ​ខាងសមាគមបាល់ទាត់ និងក្រសួងសុខាភិបាលរបស់អាឡឺម៉ងតែប៉ុណ្ណោះ។

លោក Laschet បាននិយាយថា៖ “ខ្ញុំអាចស្រមៃថាយើងអាចវិលត្រឡប់ទៅរកស្ថានភាពនៃការ​ប្រកួត​ធម្មតាវិញ ដោយគ្មានអ្នកគាំទ្រ” ។ ការបង្ហាញនេះកើតឡើងនៅពេលដែលកិច្ចប្រជុំទូទៅរបស់ DFL ត្រូវបានរៀបចំឡើងវិញពីសប្តាហ៍មុនមកដល់ថ្ងៃព្រហស្បតិ៍នេះ ហើយមន្ត្រីក្របខ័ណ្ឌ Bundesliga អាចប្រកាសពីកាលបរិច្ឆេទនៃការចាប់ផ្តើមឡើងវិញបន្ទាប់ពីកិច្ចប្រជុំកំពូល។

កីឡាកររបស់ក្លឹប Schalke និងខ្សែបម្រើក្រុមជម្រើសជាតិសហរដ្ឋអាមេរិក Weston McKennie បានប្រាប់ទូរទស្សន៍ CBS Sports កាលពីសប្តាហ៍មុនថា លោកសង្ឃឹមថាលីគនឹងចាប់ផ្តើម​ឡើង​វិញក្នុងពេលឆាប់ៗនេះ ​ហើយនោះគឺជាអ្វីដែលមនុស្សកំពុងស្ថិតក្នុងស្ថានភាពដាក់ដាច់​ដោយឡែក​ចង់បានខ្លាំង ដោយអ្នកគាំទ្របាល់ទាត់ទាំងមូលមិនបានទស្សនាបាល់ទាត់មួយរយៈធំមកហើយ។

លោកសង្កត់ធ្ងន់ថា៖ «ខ្ញុំដឹងច្បាស់ថាមនុស្សគ្រប់គ្នាបានទទួលនូវរសជាតិនៃអ្វីដែលបាន​កើត​ឡើង​ដោយ​គ្មានកីឡា។»

សូមបញ្ជាក់ថា Bundesliga បានបញ្ចប់ ២៥ ប្រកួតរួចមកហើយក្នុងចំណោម ៣៤ ប្រកួត ដោយ​ក្រុម Bayern Munich ឈរកំពូលតារាងដោយមាន ៥៥ ពិន្ទុ តាមពីក្រោយដោយ Borussia Dortmund ដែលមាន ៥១ ពិន្ទុ៕