ក្លិបតោខៀវ Chelsea កំពុងបោះជំហានកាន់តែកៀកក្នុងការនាំយកកីឡាករខ្សែបម្រើការពារឆ្នើម Declan Rice ពី West Ham ដោយបានដាក់សំណើដោះដូរកីឡាករជួរមុខ២នាក់ ជាថ្នូរនឹងតារាសញ្ជាតិអង់គ្លេសរូបនេះ។
គួរឲ្យដឹងដែរថាក្លិប West Ham បានដាក់តម្លៃខ្លួន Rice រហូតដល់ទៅ៧៥លានផោន (ឬប្រមាណ៩៥លានដុលា្លរ) ឯណោះ។ ដោយសារតែថ្លៃពេកទើបក្លិបរបស់លោក Frank Lampard មួយនេះកំពុងដាក់សំណើថែមកីឡាករពីររូបទៀតគឺ Ross Barkley និង Michy Batshuayi ដើម្បីកាត់បន្ថយថ្លៃខ្លះ។
ហើយប្រសិនបើ West Ham យល់ព្រមជាមួយនឹងសំណើនេះ វាក៏ជារឿងល្អមួយផងដែរសម្រាប់ក្លិប Chelsea ដោយសារកីឡាករទាំង២នេះមានប្រាក់ពលកម្មមិនតិចនោះទេពោលគឺក្លិបត្រូវចាយឲ្យ Rose Barkley ចំនួន១៥មុឺនផោន (ឬ១៩មុឺនដុល្លារ) និង Michy Batshuayi ចំនួន១២មុឺនផោន (ឬ១៥មុឺនដុល្លារ) ក្នុងមួយសប្តាហ៍។ ប៉ុន្តែបើតាមសេចក្ដីរាយការណ៍បានឲ្យដឹងទៀតថាក្លិប West Ham ហាក់ដូចជាមិនសូវមានចំណាប់អារម្មណ៍លើកីឡាករទាំងពីរនេះនៅឡើយទេ៕