យោងតាមសារព័ត៌មាន Daily Star បានអោយដឹងថាក្រុមតោខៀវ Chelsea នឹងយល់ព្រមលើទឹកប្រាក់ ១៥០ លានផោនសម្រាប់គ្រូបង្វឹក Lampard ធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពក្លឹប ក្នុងកំឡុងពេលការផ្ទេរកីឡាករនៅរដូវក្តៅឆ្នាំ ២០២០នេះ ។ Lampard ត្រូវបានគេរំពឹងថានឹងនាំយកអ្នកប្រយុទ្ធ ចំនួន ៤ មកកាន់ក្លឹបតោខៀវ។
Lampard ចង់បានកុងត្រាថ្មីចំនួន ៤ បន្ថែមទៀត
ក្រុមតោខៀវ Chelsea មានភាពស្ងប់ស្ងាត់នៅខែមករា ដោយសារតែអ្នកគ្រប់គ្រងគិតថារដូវក្តៅ គឺជាពេលវេលាដ៏ត្រឹមត្រូវដើម្បីចំណាយប្រាក់លើការទិញយកកីឡាករមកកាន់ក្លឹបរបស់ខ្លួន។ ទោះបីជាទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ ២០២០ មិនទាន់បានបើកជាផ្លូវការក៏ដោយក៏ក្រុមតោខៀវ Chelsea ធ្លាប់មានកីឡាករឆ្នើមដំបូងដែរគឺ Hakim Ziyech មកពីក្លឹប Ajax ក្រោមកិច្ចសន្យា ៤២ លានអឺរ៉ូ។
យោងតាមសារព័ត៌មាន Daily Star បានឱ្យដឹងថា Chelsea នឹងបន្តផ្តល់ប្រាក់ចំនួន ១៥០ លានផោនដល់គ្រូបង្វឹក Lampard ដើម្បីបំពេញបន្ថែមកម្លាំង ហើយអតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសរូបនេះ នឹងត្រៀមចំនួនទឹកប្រាក់នេះដល់កីឡាករថ្មីចំនួន ៤ នាក់ ក្នុងមុខតំណែងរួមមាន៖ ខ្សែការពារកណ្តាល, ខ្សែការពារស្លាបឆ្វេង, ខ្សែប្រយុទ្ធ និង អ្នកចាំទី។
នៅក្នុងទីតាំង ខ្សែការពារកណ្តាល Gabriel Magalhaes របស់ Lille និង Dayot Upamecano របស់ RB Leipzig ត្រូវបានដាក់ចូលក្នុងគម្រោងកុងត្រា។ Magalhaes មានតម្លៃទិញត្រឹមតែប្រហែល ២២ លានផោន ខណៈដែល Leipzig ចង់បាន ៨០ លានផោនសម្រាប់កីឡាករសញ្ជាតិបារាំងរូបនេះ។ ក្នុងនាមជាខ្សែការពារស្លាបឆ្វេងបច្ចុប្បន្នក្រុមតោខៀវកំពុងតាម Marc Cucurella របស់ Getafe, និង Porto’s Alex Telles ឬ Ben Chilwell របស់ Leicester ។
តោខៀវក៏ត្រូវការអ្នកចាំទីថ្មីម្នាក់ដែរក្នុងបរិបទដែល Kepa ត្រូវបានវាយតម្លៃទាប។ ហើយ Willy Caballero ក៏ឈានចូលអាយុ ៣៨ ឆ្នាំ។ Gianluigi Donnarumma របស់ AC Milan, Dean Henderson របស់ក្រុម Man UTD និង កីឡាករ Marc-Andre Ter Stegen របស់ក្រុម Barcelona គឺជាគោលដៅមុនបង្អស់។
នៅក្នុងជួរខ្សែប្រយុទ្ធ រគ្រូបង្វឹក Lampard ចង់បង្កើតការប្រកួតប្រជែងជាមួយ ammy Abraham ។ ឥលូវនេះគាត់បាននាំ Odsonne Edouard របស់ Celtic មកក្នុងការពិចារណានៃការទិញយក។ មានកីឡាករមួយទៀតដែលកំពុងស្ថិតក្នុងការពិចារណាដែរគឺ Moussa Dembele របស់ Lyon ៕