Chelsea បានចុចឈ្មោះ Jan Oblak របស់ Atletico Madrid ជាគោលដៅអ្នកចាំទីលេខមួយដើម្បីផ្ទេរក្នុងរដូវក្ដៅនេះ។
បើតាមការឲ្យដឹង តោខៀវនឹងបញ្ចូលអ្នកចាំទីរបស់ពួកគេ Kepa ជាផ្នែកមួយនៃការផ្ទេរនេះ។ កីឡាករសញ្ជាតិអេស្ប៉ាញវ័យ២៥ឆ្នាំ Kepa ត្រូវបានទម្លាក់ជាអ្នកចាំទីដៃទីពីរកាលពីខែកុម្ភៈកន្លេងទៅ ដោយលើក Willy Caballero មកជំនួសកន្លែង។
យ៉ាងណាមិញ Kepa អាចដណ្ដើមយកបានជម្រើសដំបូងវិញ ប៉ុន្តែគេហាក់ស្រងាកអារម្មណ៍នៅ Chelsea។ សម្រាប់ពេលនេះ Chelsea កំពុងព្យាយាមយកគេទៅផ្លាស់ប្ដូរជាមួយ Oblak។
Oblak មានតម្លៃខ្លួនទិញផ្ដាច់កុងត្រា១២០លានផោន ក្នុងកិច្ចសន្យាដែលគេទើបចុះកាលពីរដូវក្ដៅមុន។ Chelsea បានឲ្យតម្លៃ Oblak ក្រោម១០០លានផោន ហើយពួកគេសង្ឃឹមអាចយកគេ Kepa ដាក់ជាថ្នូរដើម្បីដោះដូរ ជាជាងការចំណាយលុយទាំងដុំ៕