គ្រូបង្គោលក្លឹប Chelsea លោក Frank Lampard បាននិយាយកាលពីពេលថ្មីៗនេះថា ខាងក្លឹបមានគម្រោងទិញអ្នកចាំទីសេណេហ្គាល់ Edouard Mendy ពីក្លឹបបារាំង Rennes ស្របពេលដែលទម្រង់លេងរបស់អ្នកចាំទីអាវលេខ ១ គឺ Kepa Arrizabalaga កំពុងធ្លាក់ចុះ។
លោកបាននិយាយថា៖ ” Mendy នឹងធ្វើតេស្តសុខភាព ដូចអ្វីដែលយើងបាននិយាយគ្នា។ យើងទិញ Mendy មក ដើម្បីធ្វើឲ្យមានការប្រកួតប្រជែងក្នុងតំណែងអ្នកចាំទី។ វាជាអ្វីដែល Kepa ចង់បង្កើនសមត្ថភាព ” ។
លោក Lampard បានផ្លាស់ប្ដូរអ្នកចាំទីដៃទី១ ពី Arrizabalaga ទៅឲ្យអ្នកចាំទីអាហ្សង់ទីន Willy Cabellero។
Kepa ត្រូវបានគេរិះគន់ទម្រង់លេង ខណៈការស៊ុតចូល ២គ្រាប់របស់ Liverpool កាលពីពេលថ្មីៗនេះ ត្រូវបានមជ្ឈដ្ឋានជាច្រើនយល់ថា ជាកំហុសរបស់អ្នកចាំទីតម្លៃខ្ពស់ជាងគេក្នុងពិភពលោក៕