Ronaldo បានក្លាយជាកីឡាករមហាសេដ្ឋីដំបូងគេនៅលើពិភពលោក

0
720

កីឡាករ Cristiano Ronaldo បានក្លាយជាកីឡាករបាល់ទាត់ដំបូងគេនៅលើពិភពលោកដែលរកចំណូលបានជាង ១ ពាន់លានដុល្លារលើសគូប្រជែងគឺ Lionel Messi ។

រ៉ូណាល់ដូមានអាយុ ៣៥ ឆ្នាំជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងបញ្ជីតារាដែលរកចំណូលបានច្រើនបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២០ បន្ទាប់ពីតារាម៉ូដែល Kylie Jenner ផលិតករ អ្នកចំរៀង អ្នកនិពន្ធ Keyne West និង កីឡាករវាយកូនបាល់ Roger Federer ។

ដូចដែលបានប្រកាសដោយ Forbes បានឱ្យដឹងថា Ronaldo រកចំណូលបាន ១០៥ លានដុល្លារ (មុនពន្ធ) នៅឆ្នាំ ២០១៩ ដោយហេតុនេះអាចធ្វើឱ្យទ្រព្យសម្បត្តិសរុបរបស់កំពូលតារាព័រទុយហ្កាល់រូបនេះឡើងដល់ជាង ១ ពាន់លានដុល្លារ។

ក្នុងវិស័យកីឡារ៉ូណាល់ដូជាកីឡាករទី ៣ ដែលធ្វើបែបនេះគឺនៅពីក្រោយអ្នកវាយកូនហ្គោលថៃហ្គូដនិងអ្នកប្រដាល់ Floyd Mayweather ។ នៅក្នុងបាល់ទាត់ CR7 គឺជាកីឡាករដំបូងគេដែលបានក្លាយជាមហាសេដ្ឋី។

ក្រៅពីអាជីពជាកីឡាករបាល់ទាត់ រ៉ូណាល់ដូមានយីហោម៉ូតផ្ទាល់ខ្លួនម៉ាក CR7 និងសង្វាក់សណ្ឋាគារក៏ដូចជាសារមន្ទីរមួយនៅស្រុកកំណើតរបស់គាត់។ ប្រាក់ចំណូលរបស់រ៉ូណាល់ដូក្នុងឆ្នាំ ២០២០ បានរងផលប៉ះពាល់ខ្លះៗបន្ទាប់ពីគាត់ និងមិត្តរួមក្រុមនៅឯក្លឹបសេះបង្កង់បានយល់ព្រមកាត់បន្ថយប្រាក់ឈ្នួល ១០ ភាគរយក្នុងរយៈពេល ៤ ខែដើម្បីជួយក្លឹបដោះស្រាយជាមួយផលប៉ះពាល់នៃការរីករាលដាលនៃ Covid-19 ។

Ronaldo នឹងវិលត្រឡប់មកកាន់ Serie A ជាមួយក្រុម Juventus នៅថ្ងៃទី ២០ ខែមិថុនាខាងមុខនេះនៅលើកំពូលតារាងដោយនាំមុខ ១ ពិន្ទុលើ Lazio ៕