Cristiano Ronaldo រកលុយតាម Instagram «១លានដុល្លារ​ ក្នុង១អត្ថបទ»

0
662

ដោយមានអ្នកតាមដាន(follow) ចំនួន ២១៩ លាននាក់ កំពូលតារាព័រទុយហ្កាល់រ៉ូណាល់ដូរកចំណូលបានប្រមាណ ១ លានដុល្លារពីការផុស (Pots) និមួយៗ ដោយភ្ជាប់ជាមួយការផ្សាយពាណិជ្ជកម្មនៅលើ Instagram ។

ដោយមានអ្នកគាំទ្រចំនួន ២១៩ លាននាក់ Ronaldo មានអ្នកតាមដានលើ Instagram ខ្ពស់ជាងគេបំផុតនៅលើពិភពលោក លើសពីកំពូលតារាឆ្នើមអាហ្សង់ទីន Lionel Messi (១៥១.៥ លាននាក់) និងខ្សែប្រយុទ្ធប្រេស៊ីល Neymar (១៣៨,៨ លាននាក់) ។

ជាមួយនឹងប្រាក់បៀវត្សដែលបានមកពីចំនួនអ្នកគាំទ្រដ៏ច្រើនពី Instagram បែបនេះ វាមិនគួរឱ្យភ្ញាក់ផ្អើលទេ ដែលរ៉ូណាល់ដូរកលុយបានច្រើនពីបណ្តាញសង្គមនេះ។

យោងតាម ​​Bussiness Insider បានឱ្យដឹងថា Ronaldo រកបានប្រហែល ៤៧,៨ លានដុល្លារពី Instagram ក្នុងឆ្នាំ ២០១៩ ។ តួលេខនេះគឺទ្វេដងជាង Lionel Messi (២៣,៣ លានដុល្លារ) និង ៦ Neymar (៧,២ លានដុល្លារ) ។

ដើម្បីប្រមូលនូវចំនួនទឹកប្រាក់ដែលបានរៀបរាប់ខាងលើនេះ កំពូលតារាព័រទុយហ្កាល់រូបនេះបានបង្ហោះចំនួន ៤៩Posts ដែលមានភ្ជាប់ការផ្សាយពាណិជ្ជកម្ម។ ជាមធ្យម ក្នុងpostនីមួយៗ របស់ CR7 មានតម្លៃប្រមាណ ១ លានដុល្លារ (៩៧៥.០០០ ដុល្លារជាតួរលេខច្បាស់លាស់) ។

ប្រសិនបើការផ្សាយពាណិជ្ជកម្មរបស់ Messi ភាគច្រើនទាក់ទងនឹងAdidas ចំណែករ៉ូណាល់ដូបានផ្តល់អាទិភាពដល់ក្រុមហ៊ុនNike ដែលជាក្រុមហ៊ុនកីឡាដែលគាត់បានចុះកិច្ចសន្យាធ្វើជាតំណាងឱ្យយីហោនេះនៅឆ្នាំ ២០០៣ ។ យីហោផ្សេងទៀតដូចជា Clear Haircare រឺ Six Pad Europe ។

ប្រធានផ្នែកទីផ្សារនៃគេហទំព័រវិភាគទិន្នន័យ Hopper HQ – Nicola Croninបាននិយាយ។ “ Ronaldo គឺជាកីឡាករដែលមានគេតាមដានច្រើនជាងគេនៅលើ Instagram ។ ដូច្នេះម៉ាកល្បី ៗ នឹងចំណាយប្រាក់ជិត ១ លានដុល្លារដើម្បីដាក់ពាណិជ្ជកម្មនៅក្នុងpostរបស់គាត់” ។

អ្នកតំណាង Hopper HQ ព្យាករណ៍ថានៅក្នុងប្រាក់ចំណូលរបស់រ៉ូណាល់ដូពី Instagram នឹងខ្ពស់ជាងនេះទៀតនៅឆ្នាំ ២០២០ គឺជាង ៥០ លានដុល្លារ។ នេះអាចយល់បានពីព្រោះចំនួនអ្នកតាមដានតាម CR7 កំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕