Dortmund ទិញយកកីឡាករវ័យ ១៧ឆ្នាំ ដែលថ្លៃជាងគេនៅលើពិភពលោក

0
842

Dortmund ជិតនឹងបញ្ចប់កិច្ចសន្យាផ្ទេរកីឡាករ Jude Bellingham។ យោងតាមសារព័ត៌មាន Sky Sports បានអោយដឹងថាខ្សែបម្រើ Birmingham បានហោះទៅ Dortmund នៅព្រឹកនេះដើម្បីធ្វើការពិនិត្យសុខភាពមុនពេលចុះកិច្ចសន្យា។

នៅក្នុងប្រទេសអង់គ្លេសគេនិយាយថាក្លឹបអាឡឺម៉ង់នឹងចំណាយប្រាក់ប្រហែល ២៨ លានអឺរ៉ូទៅអោយក្រុម Birmingham សម្រាប់ Bellingham ដែលមានន័យថាក្លាយជាកីឡាករដែលមានអាយុ ១៧ ឆ្នាំថ្លៃជាងគេបំផុតនៅលើពិភពលោក។

Bellingham គឺជាគោលដៅនៃការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនខែសម្រាប់ Man Utd ៕