ខ្សែប្រយុទ្ធរបស់ក្រុមកាំភ្លើងធំ ត្រូវបានបណ្តេញចេញពីទីលាន បន្ទាប់ពីបានបង្ហាញខ្លួនត្រឹមតែ ២ នាទី

0
796

ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុមកាំភ្លើងធំ Arsenal គឺកីឡាករ Eddie Nketiah អាចបង្ហាញខ្លួនបានត្រឹមតែ ២ នាទីប៉ុណ្ណោះនៅលើទីលានមុនពេលត្រូវបានដកសិទ្ធិក្នុងការប្រកួតស្មើជាមួយ Leicester ។

Eddie Nketiah ទទួលបានកាតក្រហមក្នុងការប្រកួតរាវង Leicester និងក្រុម Arsenal ត្រឹមតែ ២ នាទីប៉ុណ្ណោះនៅលើទីលានបន្ទាប់ពីអាជ្ញាកណ្តាលបានចាត់ទុកជាកំហុសរបស់ James Justin តាមរយៈបច្ចេកវិទ្យា VAR ។

ដំបូងអាជ្ញាកណ្តាល Chris Kavanagh បានបង្ហាញកាតលឿងដល់ Nketiah ប៉ុន្តែបន្ទាប់មកបានធ្វើការសំរេចចិត្តដោយពិនិត្យមើលស្ថានភាពនៅលើ VAR ។ បន្ទាប់ពីចេញពីកៅអីបម្រុងខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ ឆ្នាំមិនទាំងបានប៉ះបាល់មុនពេលលើកជើងលើចាស្ទីនអំឡុងពេលមានជម្លោះបាល់។

នៅចុងបញ្ចប់នៃការប្រកួតគ្រូបង្វឹក Mikel Arteta មិនពេញចិត្តនឹងអាជ្ញាកណ្តាលដោយត្អូញត្អែរថាប្រសិនបើ Nketiah ទទួលបានកាតក្រហមនោះ Vardy នឹងជួបវាសនាដូចគ្នា។

Arteta បាននិយាយថា “វាអាចជាកាតក្រហម ប៉ុន្តែ Leicester ក៏ត្រូវលេងជាមួយមនុស្ស ១០ នាក់ដែរបន្ទាប់ពី ៤២ នាទី” ។

ជាមួយនឹងកាតក្រហមនេះ Nketiah នឹងត្រូវពិន័យព្យួរចំនួន ៣ ប្រកួតប្រសិនបើក្រុម Arsenal មិនប្តឹងឧទ្ធរណ៍។ ការណ៍នេះធ្វើឱ្យគាត់អវត្តមានពីការប្រកួតថ្ងៃអាទិត្យជាមួយ Tottenham ក៏ដូចជាការប្រកួតជួបជាមួយនឹង Liverpool និង Man City នៅសប្តាហ៍ក្រោយផងដែរ។